ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម​ អញ្ជើញ​ជាអធិបតីក្នុងពិធីចែកវិញ្ញាបនត្រសម្គាល់ម្ចាស់អចលនវត្ថុ(ប័ណ្ណកម្មសិទ្ធ) ៩៣៧ប័ណ្ណ ៤១២គ្រួសារ ជូនប្រជាពលរដ្ឋនៅភូមិស្វាយព័ន្ធទី១ ឃុំខ្ចៅ ស្រុកកងមាស

(កំពង់ចាម) ៖នៅព្រឹក​ថ្ងៃទី​១៩ ខែកញ្ញា​ ឆ្នាំ​២០២៣​ ឯកឧត្ដម​ អ៊ុន​ អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ អញ្ជើញ​ជាអធិបតីក្នុងពិធីចែកវិញ្ញាបនត្រសម្គាល់ម្ចាស់អចលនវត្ថុ(ប័ណ្ណកម្មសិទ្ធ) ៩៣៧ប័ណ្ណ ៤១២គ្រួសារ ជូនប្រជាពលរដ្ឋនៅភូមិស្វាយព័ន្ធទី១ ឃុំខ្ចៅ ស្រុកកងមាស ខេត្តកំពង់ចាម​។

បន្ទាប់ពីការថ្លែងសំណេះសំណាលប្រកបដោយភាពស្និទ្ធស្នាល និងកក់ក្តៅ ក្រោមម្លប់សុខសន្តិភាព ឯកឧត្តម អភិបាលខេត្តកំពង់ចាម បានគូសបញ្ជាក់បន្ថែមថា ចំពោះក្បាលដីដែលប្រជាពលរដ្ឋបានចុះបញ្ជីនៅក្នុងសៀវភៅគោលបញ្ជីដីធ្លី និងទទួលបានកម្មសិទិ្ធនេះ គឺជាការបានបំពេញលក្ខខណ្ឌគ្រឹះដ៏រឹងមាំដែលធានាដោយរដ្ឋ និងការពារដោយច្បាប់។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។