(ព្រៃវែង) ៖ រដ្ឋបាលខេត្តព្រៃវែង សូមជម្រាបជូនដំណឹងដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា មេត្តាជ្រាបថា ឧបាសិកា ចាយ ឃីម ត្រូវជាយាយបង្កើត របស់ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង បានទទួលមរណភាព នៅថ្ងៃសុក្រ ១កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី០១ ខែវិឆ្ឆិកា ឆ្នាំ២០២៤ នៅវេលាម៉ោង ៣:៤៥នាទីសៀល ក្នុងជន្មាយុ៨០ ដោយជរាពោធ។
បច្ចុបន្បន្នសព ឧបាសិកា ចាយ ឃីម ត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅគេហដ្ធានសព ស្ថិតនៅភូមិលេខ៥ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។
សេចក្ដីជូនដំណឹងខាងលើ ចាត់ទុកជាការគោរពអញ្ជើញ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា ញាតិមិត្តជិតឆ្ងាយ អញ្ជើញចូលរួមពិធីបុណ្យតាមការគួរ។