ព័ត៌មានជាតិ

ឯកឧត្តម លាត ភិរុណ អភិបាលរងខេត្តព្រៃវែង បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ជាតិ ស្តីពីការអនុវត្តអនុសញ្ញាអន្តរជាតិ ស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងពូជសាសន៍ (CERD)

(ព្រៃវែង) ៖ រសៀលថ្ងៃព្រហស្បតិ័ ទី០១  ខែសីហា  ឆ្នាំ២០២៤ ឯកឧត្តម លាត ភិរុណ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈ អភិបាលខេត្តព្រៃវែង បានអញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ជាតិ ស្តីពីការអនុវត្តអនុសញ្ញាអន្តរជាតិ ស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងពូជសាសន៍ (CERD) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដែលប្រព្រឹត្តទៅនៅសាលាប្រជុំធំ «A» សាលាខេត្តព្រៃវែង។

ក្នុងកិច្ចប្រជុំនេះ ដើម្បីផ្សព្វផ្សាយរបាយការណ៍ជាតិ និងសមិទ្ធផលធំៗរបស់រាជរដ្ឋាភិបាលក្នុងការការពារ និងលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា និងបង្ហាញឲ្យឃើញពីការអនុវត្តជាទៀងទាត់នូវកាតព្វកិច្ចអន្តរជាតិរបស់រាជរដ្ឋាភិបាលក្នុងនាមជារដ្ឋសមាជិកអង្គការសហប្រជាជាតិ។

ដោយមានការអញ្ជើញចូលរួមពី៖ ឯកឧត្តម លោកជំទាវ ប្រតិភូអមដំណើរទេសរដ្ឋមន្រ្តី ឯកឧត្តមប្រធានសាលាដំបូងខេត្ត ឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបី នាយកទីចាត់ការ ប្រធានអង្គភាព ចំណុះសាលាខេត្ត មេបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងខេត្តព្រៃវែង មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ប្រធានពន្ធនាគារខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត តំណាង ស.ស.យ.ក អភិបាលក្រុង ស្រុក និងអ្នកនាំពាក្យតាមអង្គភាពនីមួយៗ នៃរដ្ឋបាលខេត្តព្រៃវែង សរុបចំនួន២១០រូប។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *