(ព្រៃវែង) ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណ: អភិបាលខេត្តព្រៃវែង និងលោកជំទាវ តាងនាមក្រុមប្រឹក្សាខេត្ត គណ:អភិបាលខេត្ត កងម្លាំងប្រដាប់អាវុអ មន្ដ្រីរាជការ និងប្រជាពលរដ្ធក្នុងខេត្តព្រៃវែង ពិតជាមានសេចក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង និងសូមអនុញ្ញាតចូលរួមសម្ដែងនូវអំណរសាទរប្រកបដោយក្ដីរំភើបឥតឧមា ក្នុងឱកាសដ៏មង្គលថ្លៃថ្លានៃខួបចម្រើនជន្មាយុដែលនឹងឈានចូលមកដល់នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង និងលោកជំទាវ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមជួយថែរក្សាការពារ និងប្រសិទ្ធិពរជ័យ សិរីរីមង្គល វិបុលសុខ បវរមហាប្រសើរគោរពជូនចំពោះ សម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្ដេចតេជោ ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី សូមបសមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ🙏
🙏សារលិខិតគោរពជូនពរ🙏