(ព្រៃវែង) ៖ រសៀលថ្ងៃ ទី២២ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ចាន់ រ៉ាន់ អភិបាលរងខេត្ត និងជានាយកកម្មវិធីជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ ខេត្តព្រៃវែង និងឯកឧត្តម សៀក សុភ័ក ប្រធានគ្រប់គ្រងកម្មវិធីថ្នាក់ជាតិ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីសិក្ខាសាលាថ្នាក់ខេត្តស្តីពី «ការត្រួតពិនិត្យប្រសិទ្ធភាពនៃការអនុវត្តកម្មវិធីជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ(Rice-SDP)» គាំទ្រដោយកម្មវិធីជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ ដែលប្រព្រឹត្តទៅនៅសាលប្រជុំធំ «A» សាលាខេត្តព្រៃវែង។
ដោយមានការអញ្ជើញចូលរួមពី៖ លោកអភិបាល អភិបាលរង ស្រុកគោលដៅទាំង៤ (ស្រុកកំពង់ត្របែក ព្រះស្តេច ស្វាយអន្ទរ ស៊ីធរកណ្តាល) ក្រុមការងារទីប្រឹក្សាកម្មវិធី ក្រុមប្រឹក្សាឃុំ មេឃុំ មេភូមិ មកពីតំបន់គោលដៅរបស់កម្មវិធី លោក លោកស្រីតំណាងឱ្យសហគមន៍កសិកម្ម សហគមន៍កសិករប្រើប្រាស់ទឹក។