ព័ត៌មានជាតិ

នគរបាលស្រុកថ្មគោលអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនពិរុទ្ធជនម្នាក់ក្នុងករណីសមគំនិតក្នុងបទលួច!

(បាត់ដំបង) ៖ នៅថ្ងៃទី១៨ខែធ្នូឆ្នាំ២០២៤នៅចំណុចភូមិថ្មគោលត្បូង ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង អនុវត្តតាម​យោបល់ដឹកនាំរបស់លោក​ឧត្តមសេនីយ៍ទោ​ដាញ់ អេង​ប៊ុន​ចាន់​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ លោកវរសេនីយ៍​ទោ​ សេង​ លុច​អធិ ការនគរ​បាលស្រុកថ្មគោល​ ដឹកនាំកម្លាំងអនុវត្តដីកាបង្គាប់ឱ្យច..ាប់ខ្លួនពិរុទ្ធជនម្នាក់ តាមដីការបស់ចៅ ក្រមជំនុំជម្រះនៃ សាលាដំបូងខេត្តបាត់ដំបង ក្នុងនោះច..ាប់ខ្លួនឈ្មោះ ចាន់ ចិន ភេទប្រុស អាយុ ២៨ឆ្នាំ មានទីលំនៅភូមិទំពូងត្បូង ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបងជាប់ចោទពីបទ សមគំនិតក្នុងបទលួច ប្រព្រឹត្តនៅចំណុច ភូមិគោកក្តួច ឃុំតាពូងស្រុកថ្មគោល ខេត្តបាត់ដំបង កាលពីថ្ងៃទី០៨ ខែ មេសា ឆ្នាំ២០២១ ។

ពេលនេះសមត្ថកិច្ចកំពុងរៀបចំបញ្ជូនមកការិ យាល័យជំនាញអនុវត្តបន្តតាម នីតិវិធី៕(រូបភាពនគរបាលស្រុកថ្មគោល)By kosal!

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *