ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា ចេញញត្តិគាំទ្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជុំវិញកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)

(កំពង់ចាម) ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ចេញញត្តិគាំទ្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ជុំវិញកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ។

រដ្ធបាលខេត្តកំពង់ចាម បានតាមដានយ៉ាយកចិត្តទុកដាក់ និងសូមធ្វើការប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវសារពិសេសរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ស្ដីអំពីក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអភិបឌ្ឃន៍តំបន់ត្រីកោណ កម្ពុជា ឡាវ វៀតណាម (CLV-DTA) ដែលជាគម្រោងប្រកបដោយការគិតគូរយ៉ាងល្អិតល្អន់ សម្រាប់បម្រើលផលប្រយោជន៍សង្គមជាតិ ជាពិសេសខេត្តជាប់ព្រំដែនជាមួយប្រទេសឡាវ និងវៀតណាម ក្នុងគោលដៅសហប្រតិបត្តិការផ្នែកសេដ្ឌកិច្ច ពាណិជ្ជកម្ម សង្គមកិច្ច ទេសចរណ៍ និងវិស័យដែលមានសក្តានុពលជាច្រើនផ្សេងទៀត ក្នុងនោះរួមមាន ការសម្របសម្រួល សម្រាប់ការអភិវឌ្ឃហេដ្ធារចនាសម្ព័ន្ធ ការធ្វើអាជីវកម្មលើសក្ដានុពលកសិកម្មព្រៃឈើ និងទេសចរណ៍ និងការកសាងធនធានមនុស្សសម្រាប់កសិកម្ម ទេសចរណ៍ ឧស្សហកម្ម សិប្បកម្ម និងការសម្រួលដល់លំហរទំនិញឆ្លងកាត់ព្រំដែន ប្រជាជន និងការវិនិយោគ រវាងប្រទេសកម្ពុជា វៀតណាម ឡាវ ដែលជាប្រទេសភូមិផលរបងជាមួយ ក្នុងគោលដៅនៃការបង្កើតនូវព្រំដែនសន្តិភាព មិត្តភាព និងសហប្រតិបត្តិការដែលមាន សម្ដេចតេជោ ហ៊ុន សែន ផ្ទាល់ជាអ្នកផ្ដួចផ្ដើមតាំងពីឆ្នាំ១៩៩៩។

យើងខ្ញុំទាំងអស់គ្នា សូមប្រការគាំទ្រទាំងស្រុងនូវយុទ្ធសាស្ដ្រដឹកនាំរបស់់រាជរដ្ធាភិបាលកម្ពុជា អាណត្តិទី៧   ដែលបានខិតខំប្រឹងប្រែងជំរុញកំណើនសេដ្ធកិច្ចជាតិ  តាមរយ:កិច្ចសហប្រតិបត្តិការជាមួយ បណ្ដាប្រទេសជិតខាង  និងក្នុងតំបន់ ទាំងក្នុងបរិបទទ្វេភាគី និងពហុភាគី ដោយមានការជឿជាក់ និងផ្ដល់ ទំនុកចិត្តបំផុតចំពោះរាជរដ្ធាភិបាល បច្ចុប្បន្នដែលដឹកនាំប្រទេសជាតិ ឲ្យមានភាពឮរុងរឿងរីកចម្រើន ក្នុងបរិបទ នៃសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឃដូចបច្ចុប្បន្ន។

យើងខ្ញុំទាំងសអ់គ្នា សូមប្រកាសថ្ដោទោស ព្រមទាំងប្រឆាំងដាច់អហង្ការ ចំពោះការញុះញង់បង្កចលាចល សំដៅបំផ្លាញ់សមិទ្ធផល និងដំណើរការអភិវឌ្ឃនៃតំបន់ត្រីកោណអភិវឌ្ឃន៍ និងសូមអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់ សូមបន្តចូលរួម និងគាំទ្រយ៉ាងពេញទំហឹង ការអនុវត្តកម្មវិធី និងគម្រោងអភិវឌ្ឃន៍កម្ពុជា-ឡាវ-វៀតណាម ដើម្បីឧត្តមប្រយោជន៍ជាតិ មាតុភូមិ និងប្រទេសកម្ពុជា ប្រទេសទាំងបី និងតំបន់ទាំងមូល។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *