(កំពង់ចាម) ៖ នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជួបសំណេះសំណាល ជាមួយក្រុមកីឡាករបាល់ទាត់ខេត្តកំពង់ចាម ដែលត្រូវទៅចូលរួមប្រកួតកីឡាពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លេីកទី១៨ ( HUN SEN Cup ) ដែលជំនួបនេះធ្វើឡើងនៅសាលាខេត្តកំពង់ចាម។
ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានផ្តល់ការឧបត្ថម្ភជាថវិកា និងបានស្នើដល់ក្រុមកីឡាករ សូមថែរក្សាសុខភាពឱ្យបានល្អ និងសូមជូនពរឲ្យទទួលបានជ័យលាភីឯក ដើម្បីគ្រងជើងឯកបន្តពីឆ្នាំចាស់។ 🇰🇭🏆🇰🇭