(កំពង់ចាម) ៖ នាព្រឹកទី៣ ខែមករា ឆ្នាំ២០២៥ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុង កិច្ចប្រជុំបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡា ប្រចាំខែធ្នូ ឆ្នាំ២០២៤ និងលើកទិសដៅ សម្រាប់អនុវត្តបន្តខែមករា ឆ្នាំ២០២៥ ធ្វើនៅសាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ចាម។
ក្នុងឱកាសនោះដែរ លោកជំទាវ បានផ្តល់អនុសាសន៍សំខាន់ៗ ដើម្បីឱ្យវិស័យអប់រំនៅខេត្តកំពង់ចាម មានការរីកចម្រើន៖
១-ការពង្រឹងគុណភាពគ្រូបង្រៀន
២-ការពង្រឹងអនុវត្តកម្មវិធីសិក្សា
៣-ការផ្ដល់ភាពស្មើភាពក្នុងការចូលរួមអនុវត្តក្នុងសាលារៀន
៤-ការយកចិត្តទុកដាក់លើសេវាកម្មបរិក្ខារ
៥-ការបង្កើតកិច្ចសហប្រតិបត្តិការជាមួយអង្គភាពពាក់ព័ន្ឋ និង អាជ្ញាធរ
៦-ការលើកទឹកចិត្តលោកគ្រូ អ្នកគ្រូស្រាវជ្រាវ និងបង្កើតភាពច្នៃប្រឌិត
៧-ការអប់រំតម្លៃសីលធម៌ និងការចូលរួមក្នុងសង្គម
៨-បរិស្ថាននិងអនាម័យសាលារៀន
៩-ការចូលរួម របស់គ្រូបង្រៀន សិស្ស មាតាបិតាអាជ្ញាធរដៃគូ
១០-ការអប់រំអំពីតម្លៃសុជីវធម៌ សីលធម៌ការក្នុងចូលរួមសង្គម
១១-ប្រព័ន្ធត្រួតពិនិត្យ តាមដាន និងវាយតម្លៃការងារ។
បើតាមរបាយការណ៍របស់ លោក លី ម៉េងសាន ប្រធាន មន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ចាម បានឱ្យដឹងថា វិស័យអប់រំ ក្នុងឆ្នាំសិក្សា២០២៤-២០២៥នេះ មានគ្រឹះស្ថានសិក្សាសរុបចំនួន ៨៩២កន្លែង ក្នុងនោះ មត្ដេយ្យដាច់ ដោយឡែក ចំនួន៦កន្លែង មត្ដេយ្យក្នុងបឋមចំនួន ២៩០កន្លែង មត្ដេយ្យសិក្សាសហគមន៍ចំនួន ១៦៥កន្លែង និងមេត្តេយ្យឯកជនចំនួន១៧កន្លែង សាលាបឋមសិក្សាសរុបចំនួន ៤១០សាលាអនុវិទ្យាល័យ ៨១កន្លែង និងវិទ្យាល័យ ៤៣កន្លែង ផងដែរ។