(កំពង់ចាម) ៖ នៅរសៀលថ្ងៃអាទិត្យ ទី៥ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញរួមដំណើរជាមួយឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដោយដីនគររូបនីយកម្ម និងសំណង់ អញ្ជើញចូលរួមក្នុងពិធីបង្សុកូល ឧទ្ទិសកុសលជូនចំពោះវិញ្ញាណក្ខន្ធឧបាសិកា គង់ ខាត់ និងបុព្វការរីជន មានមាតាបិតា ញាតិកាទាំងប្រាំពីរសន្ដាន ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ស្ថិតនៅវត្តសុវណ្ណគីរី (ជើងឆ្នុក) ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម៕