ព័ត៌មានជាតិ

រដ្ធបាលខេត្តព្រៃវែង អបអរសាទរ ខួបទី៤៦ នៃទិវាជ័យជម្នះ ៧ មករា​ (៧ មករា ១៩៧៩ – ៧ មករា ២០២៥)

(ព្រៃវែង) ៖ នៅថ្ងៃទី៧  ខែមករា  ឆ្នាំ២០២៥ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណ:អភិបាលខេត្តព្រៃវែង និងលោក ស្បោង សារ៉ាត ប្រធានគណៈកម្មាធិការគណបក្សខេត្ត បានអញ្ជើញជាអធិបតីក្នុង អង្គមីទ្ទិញអបអរសាទរ ខួបទី៤៦ នៃទិវាជ័យជម្នះ ៧ មករា​ នៅបរិវេណសួនច្បារសម្តេចក្រឡាហោម ស ខេង ស្ថិតនៅភូមិលេខ១ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។

យើងខ្ញុំ សូមចងចាំនូវវីរភាពដ៏អង់អាចក្លាហាន​ តស៊ូ​ និងលះបង់គ្រប់បែបយ៉ាងរបស់យុទ្ធជន​ដែលបានពលី​ និងខិតខំយ៉ាងលំបាកបំផុត​ ព្រមទាំងឆ្លងកាត់គ្រប់ឧបសគ្គ​ ដេីម្បីរំដោះប្រទេសពីរណ្តៅមរណ:​នៃរបបដ៏ខ្មៅងងឹត​ ៣ឆ្នាំ ៨ខែ ២០ថ្ងៃ។

៧​ មករា​ គឺជាថ្ងៃកំណើតទី២ របស់យើងទាំងអស់គ្នា ហើយក៏ជាថ្ងៃនៃការចងចាំនូវមហាវីរភាព​ ដឹងគុណដល់ការតស៊ូរបស់យុវជនជំនាន់មុន​ បន្សល់ទុកមរតក​នៃជីវិតប្រជាជនខ្មែរ​ ហេីយជាមូលដ្ឋានគ្រឹះសម្រាប់កម្ពុជា បច្ចុប្បន្ន​ ជាពិសេសបានឱ្យគេស្គាល់កម្ពុជា​ មិនត្រឹមតែជាវាលពិឃាត​ មកស្គាល់ កម្ពុជា​ ជាប្រទេសដែលពោរពេញដោយសន្តិភាព​ និងការអភិវឌ្ឍលេីគ្រប់វិស័យ​។

សមាសភាពនិមន្ត អញ្ជើញចូលរួមក្នុងអង្គមីទ្ទិញនេះរួមមាន÷ ព្រះសង្ឃ សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងនៃគណៈអភិបាលខេត្ត គណៈកម្មាធិការគណបក្សមូលដ្ឋាន សាខាបក្សមន្ទីរអង្គភាពជុំវិញខេត្ត គណៈកម្មាធិការ ខ.១៨ គណៈកម្មាធិការ ខ.២៦ គណៈកម្មាធិការ ខ.២៧ មន្ត្រីមន្ទីរគណៈកម្មការគណបក្សខេត្ត គណៈកម្មាធិការគណបក្សក្រុង លោកគ្រូ អ្នកគ្រូ គរុសិស្ស សិស្សានុសិស្ស និងសមាជិក សមាជិកាសរុបប្រមាណ ២.០៥៦អង្គ/រូប។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *