ព័ត៌មានជាតិ

រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំប្រារព្ធធ្វើមិទ្ទិញអបអរសាទរខួបអនុស្សារីយ៍ខួបលើកទី៤៦ ស្មារតីថ្ងៃជ័យជំនះ ៧មករា ១៩៧៩-២០២៥

(ព្រះសីហនុ) ៖ នាព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥ រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំប្រារព្ធធ្វើមិទ្ទិញអបអរសាទរខួបអនុស្សារីយ៍ខួបលើកទី៤៦ ស្មារតីថ្ងៃជ័យជំនះ ៧មករា ១៩៧៩-២០២៥ នៅវេទិការបុណ្យជាតិ ៧មករា ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីអគ្គកុងស៊ុលវៀតណាម អគ្គកុងស៊ុលចិនប្រចាំខេត្តព្រះសីហនុ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងថ្នាក់ដឹកនាំ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ យុវជនកាយរិទ្ធ យុវជនកាកបាទក្រហម យុវជនអាហារូបករណ៍សម្តេចតេជោ យុវជនស្រឡាញ់សន្តិភាព កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ១ ៨២៧នាក់។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *