(ព្រៃវែង) ៖ នាព្រឹកថ្ងៃសៅរ៍ ទី១៨ ខែមករា ឆ្នាំ២០២៥ លោកជំទាវ ហ៊ន់ សុធារី អភិបាលរងខេត្ត តំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណ:អភិបាលខេត្តព្រៃវែង បានអញ្ជើញជាអធិបតីក្នុងពិធី កាត់វិញ្ញាសាប្រឡងវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សា សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ នៅពុទ្ធិកវិទ្យាល័យព្រៃវែង ស្ថិតនៅវត្តសុវណ្ណរង្សី សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។
ដោយមានការនិមន្ត អញ្ជើញចូលរួមពី÷ ព្រះមន្ត្រីសង្ឃ លោកស្រី នាយករងរដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ នាយកទីចាត់ការសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធផងដែរ។