(ព្រៃវែង) ៖ រសៀលថ្ងៃចន្ទ ទី១៨ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណ:អភិបាលខេត្តព្រៃវែង និងលោកជំទាវ បានអញ្ជើញចូលរួមក្នុងពិធី ប្រកាសទទួលស្គាល់សមាសភាពគណៈកម្មការ សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ដែលប្រព្រឹត្តទៅនៅ សាលប្រជុំធំ “A” សាលាខេត្តព្រៃវែង។
ដោយមានការអញ្ជើញចូលរួមពី÷ លោកជំទាវ ប្រតិភូអមដំណើរ ថ្នាក់ដឹកនាំសមាគមនារី ថ្នាក់កណ្ដាល លោកជំទាវទីប្រឹក្សាផ្ទាល់សម្ដេចតេជោ ឯកឧត្តម លោកជំទាវ តំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម ប្រធានសាលាដំបូងខេត្ត ឯកឧត្តម ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងនៃគណៈអភិបាលខេត្ត នាយក នាយករងរដ្ឋបាល នាយក នាយករងទីចាត់ការ ប្រធាន អនុប្រធានអង្គភាព ប្រធាន អនុប្រធានផ្នែក ប្រធាន អនុប្រធានការិយាល័យចំណុះសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបី ប្រធានអង្គភាពពន្ធនាគារខេត្ត ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលនៃគណៈអភិបាលក្រុង ស្រុក ប្រធាន គ.ក.ស.ក ក្រុង ស្រុក អភិបាលរងក្រុង ស្រុក ជាស្ត្រី សមាជិកាសមាគមនារីខេត្ត និងមេឃុំ ចៅសង្កាត់សរុបប្រមាណ ៤២២រូប។