ព័ត៌មានជាតិ

សមត្ថកិច្ចដុតបំផ្លាញចោលនូវគ្រឿង​ក្នុងមាន់ និងស្លាបមាន់ខូចគុណភាពមិនអនុលោមតាមបទ​ដ្ឋានបច្ចេកទេសចំនួន៣៤១កេស ស្មើនឹង ៣,៨៩០​គី​ឡូក្រាម!

(បាត់ដំបង) ៖ ក្រោមយោបល់ដឹកនាំរបស់លោក​ឧត្តមសេនីយ៍ទោ​ ដាញ់​ អេង​ប៊ុន​ចាន់​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ កងកម្លាំងនគរបាលក្នុងការិយាល័យ​ប្រ​ឆាំងបទ​ល្មេី​សសេដ្ឋកិច្ចបានចូលរួមសហការ​ ជា​មួយមន្ត្រីនៃសាខា(ក.ប.ប​ )ខេត្តបាត់ដំបងបានធ្វើកា​រ​ ដុតបំផ្លាញចោលនូវគ្រឿងក្នុងមាន់ និង​ស្លាបមាន់បង្កកខូចគុណភាពមិនអនុលោមតាមបទដ្ឋានបច្ចេកទេសចំនួន​ ៣៤១កេស ស្មើនឹង ៣,៨៩០គី​ឡូក្រាម នៅទីលានចាក់សម្រាម ស្ថិតនៅភូមិអូរមុនី ឃុំអន្លង់វិ ល ស្រុកសង្កែ ខេត្តបាត់ដំបង ដែល​វត្ថុទាំងនេះត្រូវសមត្ថកិច្ចធ្វេីការបង្ក្រា​បបានកាលពីថ្ងៃទី១១ ខែមក​រា និងថ្ងៃទី១៦ ខែមករា ឆ្នាំ២​០២៥ កន្លងទៅនៅក្នុងភូមិសាស្ត្រស្រុកសង្កែ និងស្រុកថ្មគោ​ល ។

កិច្ចការបង្ការទប់ស្កាត់ដែលអនុវត្តបានដោយមន្រ្តីជំ នាញនាពេលនេះគឺមានចំណែកនៃការចូលរួមសហ​ការពីមហាជនផងដែរ​ ហេីយសមត្ថកិច្ចបន្តស្នេីសុំការ​ចូលរួមសហការជាបន្តទៀតពីមហាជននិងអាជ្ញាធរពាក់ព័ន្ធដេីម្បី សុវត្ថិភាពនិងសុខមាលភាពរបស់យេីងទាំងអស់គ្នា៕ដោយព្រំ ហន!

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *