ព័ត៌មានជាតិ

​ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ​សូម​ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ​ទឹកចិត្ត​ ឯកឧត្ដម​ គីម​ រិទ្ធី​ អភិបាលខេត្តព្រះវិហារ​ បានចូលរួមបច្ច័យបុណ្យចំនួន​ ១០លានរៀល​ ដេីម្បីកសាងឧប្បដ្ឋានសាលា​វត្តបុទុមរតនដីដុះ​ ក្នុងសង្កាត់វាលវង់​ ក្រុងកំពង់ចាម

(កំពង់ចាម) ៖ នៅថ្ងៃទី៨  ខែកុម្ភ: ឆ្នាំ២០២៥ សូមអនុមោទនាបុណ្យ🙏🙏🙏
ក្នុងនាមប្រជាពលរដ្ឋ​ និងពុទ្ធបរិស័ទក្នុងខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណ:អភិបាលខេត្តកំពង់ចាម​ ខ្ញុំ​សូម​ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ​ទឹកចិត្ត​ ឯកឧត្ដម​ គីម​ រិទ្ធី​ អភិបាលខេត្តព្រះវិហារ​ បានចូលរួមបច្ច័យបុណ្យចំនួន​ ១០លានរៀល​ ដេីម្បីកសាងឧប្បដ្ឋានសាលា​វត្តបុទុមរតនដីដុះ​ ក្នុងសង្កាត់វាលវង់​ ក្រុងកំពង់ចាម​ ជាមួយនឹងការចូលរួមរបស់ខ្ញុំនូវបច្ច័យ​ ១០លានរៀលបន្ថែមទៀតផងដែរ។

សូមរំលឹកថាកាលពីឆ្នាំ២០២៣​ ខ្ញុំ​រួមជាមួយថ្នាក់ដឹកនាំ​ មន្រ្តី​រាជការ​ និងពុទ្ធបរិស័ទជិតឆ្ងាយ​ បានដង្ហែរអង្គកឋិនទានមហាសាមគ្គី​ ចូលមកកាន់វត្តបុទុមរតនដីដុះ​ ដេីម្បីកៀរគរបច្ច័យកសាងឧប្បដ្ឋានសាលានេះ​ ប៉ុន្តែ​បច្ច័យទទួលបានពេលនោះមិនគ្រប់ក្នុងការកសាងទាំងស្រុងឡេីយ។

អំពេីល្អ​ គឺជាសទ្ធាបុណ្យ ទោះនៅកន្លែងណាក៏ដោយ​ មិនថានៅក្នុងវត្ត​ ឫក្រៅវត្តអារាម ទីជិតឫឆ្ងាយ​ គឺយេីងនឹងទទួលបានបុណ្យកុសលសម្រាប់ជាតិនេះក្តី​ ឫជាតិក្រោយក្តី។ ខ្ញុំ​ និងឯកឧត្ដម​ គីម​ រិទ្ធី​​ ក៏ដូចបងប្អូនប្រជាពលរដ្ឋ​ដទៃទៀត ពិតជាមានសទ្ធាជ្រះថ្លាក្នុងវិស័យព្រះពុទ្ធសាសនា​ បន្តដឹកនាំឲ្យកាន់តែមានការរីកចម្រេីន​បន្ថែមទៀតក្រោមម្លប់នៃសន្តិភាព​។ ជាមួយគ្នានេះ​ សូមអំពាវនាវ​លោកយាយ​ លោកតា​ ពូមីង​ បងប្អូនប្រជាពលរដ្ឋ​ បន្តជ្រោងទង់ព្រះពុទ្ធសាសនា​ តាមរយៈ​ ការធ្វេីបុណ្យ​ ចូលរួមជាបច្ច័យ​ សម្ភារៈនានា​ ដេីម្បីកសាង​ឧប្បដ្ឋានសាលា តាមលទ្ធភាពរបស់ខ្លួន។​

សូមអរព្រះគុណ​ និងសូមអរគុណ​🙏🙏🙏

https://www.facebook.com/share/p/191beUFsiT/

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *