(ភ្នំពេញ)៖ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្តព្រៃវែង សូមប្រកាសថ្ដោលទោសដាច់អង្ការ និងប្រឆាំងដាច់ខាត ចំពោះក្រុមជ្រុលនិយមដែលបានរៀបចំគម្រោងផែនការធ្វើភេរវកម្មប៉ុនប៉ងធ្វើឃាត់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងក្រុមគ្រួសារ តាមរយ:ការវាយប្រហារដោយដ្រួនចូលក្នុងភូមិគ្រឹះរបស់ សម្ដេចតេជោ។
គម្រោងទុច្ចរិតដែលជាអំពើភេរវកម្មប៉ុនប៉ងធ្វើឃាតថ្នាក់កំពូលរបស់ជាតិ ដែលបានធ្វើពលីកម្មសាច់ស្រស់ឈាមស្រស់ ក្នុងបុព្វហេតុប្រទេសជាតិ និងប្រជាជនតាំងពីដើមរហូតមក។សកម្មភាពដ៍ថោកទាបនេះមានគោលបំណងទាញកម្ពុជាឲ្យធ្លាក់ទៅក្នុងភាពវឹកវរអសន្តិសុខ និងស្ថិរភាព ដែលនាំមកនូវឱនភាពដល់ប្រទេសជាតិ ប៉ះពាល់ដល់សេដ្ធកិច្ចការរីកចម្រើន និងអភិវឌ្ឃប្រទេស ពិសេសអាចទាញទម្លាក់ប្រទេសជាតិក្នុងគ្រោះមហន្តរាយនៃសង្គ្រាមសារជាថ្មី។
យើងខ្ញុំទាំងអស់គ្នា សូមប្រកាសថ្គោលទោស និងប្តេជ្ញាប្រឆាំងយ៉ាងដាច់អង្ការចំពោះទង្វើក្បត់ជាតិទាំងឡាយដែលជាអំពើរភេរវកម្មបង្កឡើងដោយក្រុមអគតិជ្រុលនិយម និងសូមប្តេជ្ញាចិត្តយ៉ាងមោះមុត រួមសាមគ្គីការពារឯកភាពជាតិ ស្នេហាសន្តិភាពតាមមាគ៌ាត្រួសត្រាយប្រកបដោយគតិបណ្ដិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានិងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្រកាសទទួលស្គាល់ដោយអន្តរជាតិ ក្នុងការកសាងសន្តិភាព សម្រប់មនុស្សជាតិ និងភពផែនដីទាំងមូល។