ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម អញ្ជើញជួបសវនាការ និងពិភាក្សាការងារ ជាមួយម្ចាស់ជំនួយគម្រោងកុមារកម្ពុជារីករាយ (HCC)

(កំពង់ចាម) ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នៅរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ បានអញ្ជើញជួប សវនាការ និងពិភាក្សាការងារជាមួយលោក ហាតមុត គីសេកេ និងលោកស្រី អាយូកូ គីសេកេ ម្ចាស់ជំនួយគម្រោងកុមារកម្ពុជារីករាយ (HCC) ដែលប្រតិបត្តិដោយអង្គការ ខេប និងសមាគមគ្រួសារយើង ដែលជំនួបនេះធ្វើឡើងនៅសាលាខេត្តកំពង់ចាម។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានមានប្រសាសន៍ថា “លោកគាំទ្រ និងសហការយ៉ាងរីករាយជាមួយអង្គការដៃគូដែលបានជួយដល់សាលារៀនឱ្យមានការអភិវឌ្ឍរីកចម្រើន និងសូមគម្រោងពង្រីកសាលារៀនគោលបន្ថែមក្នុងខេត្តកំពង់ចាម ជាពិសេសនៅតំបន់ដាច់ស្រយោល។

ជាការឆ្លើយតប លោក ហាតមុត គីសេកេ ប្រធានមូលនិធិគីនចាន់ បានបង្ហាញអារម្មណ៍សប្បាយរីករាយ និងបានមានប្រសាសន៍បញ្ជាក់ ថា “គម្រោងកុមារកម្ពុជារីករាយមានលក្ខណៈពិសេសខុសពីគម្រោងដទៃ ដោយសារតែការអនុវត្តគម្រោងនេះ មិនមានរយៈពេលក្នុងការបញ្ចប់គម្រោង។ បច្ចុប្បន្ននេះ គម្រោងកំពុងអនុវត្តសកម្មភាពក្នុងសាលារៀនគោលចំនួន៧០ ក្នុងខេត្តចំនួន៨ និងគ្រោងពង្រីកសាលារៀនគោលដៅរហូតដល់១០០ ក្នុងរយៈពេល ពីរឆ្នាំខាងមុខ។ គោលដៅ និងបេសកម្មរបស់គម្រោង គឺចង់ឃើញកុមារកម្ពុជាចេះអាន សរសេរ និងគណនាលេខបានគ្រប់គ្នាៗនៅកម្រិតបឋមសិក្សា។ ”

កិច្ចសំណេះសំណាល និងសម្តែងការគួរសមនេះធ្វើឡើង ដើម្បីជម្រាបពីសាវតាវនៃការអនុវត្តគម្រោងកុមារកម្ពុជារីករាយ និងស្វែងរកការគាំទ្រពីថ្នាក់ដឹកនាំខេត្ត និងស្រុក ក្នុងការចូលរួមលើកកម្ពស់សេវាអប់រំឱ្យកាន់តែល្អប្រសើរឡើងនៅតាមសាលារៀនគោលដៅ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *