(កំពង់ចាម) ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រង គ្រោះមហន្តរាយខេត្តកំពង់ចាម នារសៀលថ្ងៃទី ២ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បាន អញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល និងចែកពូជស្រូវ របស់ រាជរដ្ឋាភិបាលកម្ពុជា ផ្តល់ជូនប្រជាកសិករ ចំនួន ៨០៦គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ទន្លេមេគង្គ ក្នុងស្រុកស្ទឹងត្រង់ ក្រោមអធិបតីភាព ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ និង ឯកឧត្ដម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្ទឹងត្រង់។