(ភ្នំពេញ)៖ ឯកឧត្តម ម៉ាង សុីណេត អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ យើងខ្ញុំទាំងអស់គ្នាជាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត កម្មករ និយោជិត និងប្រជាពលរដ្ឋទូទាំងខេត្តព្រះសីហនុ សូមប្រកាសជាឱឡារិកថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូនចូលភូមិគ្រឹះរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ។
