ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពង់ចាម ចេញញត្តិថ្កោលទោស ប្រឆាំងផែនការវាយប្រហារដោយដ្រូនចូលភូមិគ្រឹះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា

(ភ្នំពេញ) ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណ:អភិបាលខេត្តកំពង់ចាម ក្នុងនាមក្រុមប្រឹក្សា គណ:អភិបាលខេត្ត ព្រះសង្ឃ មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ធទូទាំងខេត្តកំពង់ចាម សូមប្រកាសថ្ដោលទាសយ៉ាងដាច់អហង្កការ ចំពោះផែនការវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលជាវីរជន និងជារដ្ធបុរសជាតិ និងគ្រួសារ។ សកម្មភាពនេះជាអំពើភេរវកម្មដែលមិនអាចអត់ឱនឲ្យបាន ប្រឆាំងថ្នាក់ដឹកនាំរបស់ប្រទេសជាតិ សំដៅរុញច្រានមាតុភូមិកម្ពុជាឲ្យធ្លាក់ក្នុងគ្រោះមហន្តរាយនៃសង្គ្រាមសារជាថ្មី។

យើងខ្ញុំទាំងអស់គ្នា សូមអំពាវនាវដល់អាជ្ញាធរមានមានសមត្ថកិច្ចចាត់វិធានការឲ្យបានមុឺងម៉ាត់ និងឆាប់រហ័ស លើពួកជ្រុលនិយមនិងហិង្សានិយម ព្រមទាំងបក្សពួក ដែលមានឧបាយកលដ៍ឧក្រិដ្ធ ខ្មៅកខ្វក់ បំពានច្បាប់ បម្រើមហិច្ឆតាផ្ទាល់ខ្លួន ជាន់ឈ្លីសន្តិភាព ស្ថិរភាព និងវិបុលភាព នៃប្រទេសជាតិ ដែលប្រជាជនទូទាំងប្រទេសអបអរសាទរ  ហើយដែលជាសមិទ្ធផលទទួលបាលដោយលំបាក តាមរយ:ការធ្វើពលិកម្មដ៍ថ្លៃថ្លារបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។

យើងខ្ញុំទាំងអស់គ្នា សូមប្ដេជ្ញាចិត្តយ៉ាងមោះមុត រួមសាមគ្គី ឯកភាពជាតិ ជាមួយបងប្អូនប្រជាពលរដ្ធទាំងអស់ដែលស្នេហាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឃ និងដើរតាមមាគ៌ាត្រួសត្រាយប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោ ហ៊ុន សែន ដែលជាបិតាស្ថាបនិកសន្តិភាពគ្មានពីររបស់ជាតិ និងដែលបានទទួលស្គាល់ដោយអន្តរជាតិ ក្នុងការកសាងសន្តិភាព សម្រាប់មនុស្សជាតិ និងសាកលលោកទាំងមូល៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *