ខេត្តព្រៃវែង :នាព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី ១០ ខែតុលា ឆ្នាំ២០២៤ រដ្ឋបាលខេត្តព្រៃវែង បានរៀបចំពិធីក្រុងពាលីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន ក្នុងឱកាសរៀបចំព្រឹត្តិការណ៍ ប្រណាំងទូក “ង”ខេត្តព្រៃវែង សម្រាប់ឆ្នាំ២០២៤ ដែលពិធីគោរពសកា្ករៈក្រុងពាលីអុជធូបនេះប្រារព្ធនៅ បរិវេណសាលាខេត្ត ទួលបារាយណ៍អណ្ដែត ចុងប៉ម រោងតម្ភល់ទូក ង “កម្ពោជិកបុត្តាខេមរាតរី”ដើម្បីទទួលបានជោគជ័យរលូនក្នុងការប្រណាំងទូក ង នៅថ្ងៃទី១៦-១៧ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណ:អភិបាលខេត្តព្រៃវែង និងលោកជំទាវ ជុន បូរ៉ានី ,ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត ។
ដោយមានការអញ្ជើញចូលរួមពី៖ ឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំទាំងបី លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង នាយកទីចាត់ការ អង្គភាពចំណុៈសាលាខេត្ត និងមន្រ្តីរាជការផងដែរ។