(បាត់ដំបង) ៖ នៅថ្ងៃទី៣១ខែតុលា ឆ្នាំ២០២៤នេះលោកឧត្តមសេនីយ៍ទោដាញ់ អេងប៊ុនចាន់ស្នងការនៃស្នងការដ្ឋានន គរបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាការមូលដ្ឋានសមាគមមិត្តនគរបាលជាតិកម្ពុជាខេត្តបាត់ ដំបង បានចាត់តាំងលោកឧត្តមសេនីយ៍ត្រី ពៅ ថាវុធ ស្នងការរងផែនការងារធនធានមនុស្សនិងជាអនុប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិកម្ពុជានៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងជាតំណាងដោយមានការចូលរួមពី លោកនាយ នាយ រងការិយាល័យបុគ្គលិក នាយ នាយរងការិយាល័យផ្សព្វផ្សាយអប់រំនិងមន្រ្តី លោកអធិការរងនិងមន្រ្តីនគរបាលក្រុងបាត់ដំបង បានចូលរួមគោរពវិញ្ញាណក្ខន្ធសពលោក ឆេង ពៅ ជានិវត្តន៍ជនអតីតនាយរងការិយាល័យនៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង និងជាសមាជិកសមាគមមិត្តនគរបាលជាតិកម្ពុជា ខណៈដែលលោកបានទទួលមរណភាពកាលពីថ្ងៃទី ២៩ ខែ តុលា ឆ្នាំ ២០២៤ ដោយរោគាពាធក្នុងជន្មាយុ ៦២ឆ្នាំ និងបានធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋានស្ថិតក្នុងភូមិអូរតាគាំ២ សង្កាត់ទួល តាឯក ក្រុងបាត់ដំបង ។
ជាមួយគ្នានោះដែរបាននាំយកនូវ៖
-សារលិខិតចូលរួមរំលែកនូវមរណៈទុក្ខចំពោះក្រុមគ្រួសារសព។
-ថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជា ចំនួន ៦,០០០,០០០ រៀល
-ថវិកាលោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត ចំនួន ៥០០, ០០០ រៀល
-ថវិកាអធិការដ្ឋាននគរបាលក្រុងបាត់ដំបងចំនួន ២០០,០០០រៀល
ព្រមទាំងថវិកាដែលចូលរួមដោយកងកម្លាំងនគរបាលលោក អញ្ជើញទៅក្នុងកម្មវិធីបុណ្យនោះផ្ទាល់
ប្រគល់ជូនគ្រួសារសព ដើម្បីចាត់ចែងប្រើប្រាស់ក្នុងពិធីបុណ្យ។
ថ្នាក់ដឹកនាំស្នងការក៏ដូចជាថ្នាក់ដឹកនាំសមាគមមិត្តនគរបាលជាតិកម្ពុជា រួមទាំងកងកម្លាំងនគរបាលទាំងអស់ និងជាសមាជិកសមាគមមិត្តនគរបាលជាតិកម្ពុជានៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងសូមចូលរួមរំលែកទុក្ខយ៉ាង ក្រៀមក្រំបំផុតចំពោះក្រុមគ្រួសារសព ៕