ព័ត៌មានជាតិ

រដ្ឋបាលខេត្តព្រៃវែង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក លឹម ពេជ្រវស្សា អាជីវករលក់គ្រឿងបន្លាស់ គូបូតា ក្រុងព្រៃវែង ដែលបានឧបត្ថម្ភទឹកប្រាក់(មួយលានរៀលគត់) និងទឹកបរិសុទ្ធចំនួន១៥០កេស ជូនដល់រដ្ធបាលខេត្ត ដើម្បីគាំទ្រការរៀបចំព្រឹត្តិការណ៍ប្រណាំងទូក ង ខេត្តព្រៃវែង ឆ្នាំ២០២៤(នាថ្ងៃទី១៦-១៧ខែតុលា)

ខេត្តព្រៃវែង: ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណ: អភិបាលខេត្តព្រៃវែង ថ្ងៃព្រហស្បតិ៍ ទី១០  ខែតុលា ឆ្នាំ២០២៤ រដ្ឋបាលខេត្តព្រៃវែង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក លឹម ពេជ្រវស្សា អាជីវករលក់គ្រឿងបន្លាស់ គូបូតា ក្រុងព្រៃវែង ដែលបានឧបត្ថម្ភទឹកប្រាក់ ១,០០០,០០០៛ (មួយលានរៀលគត់) និងទឹកបរិសុទ្ធ ចំនួន១៥០កេស ជូនដល់រដ្ឋបាលខេត្តព្រៃវែង ដើម្បីគាំទ្រការរៀបចំព្រឹត្តិការណ៍ប្រណាំងទូក ង ខេត្តព្រៃវែង ឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៦-១៧ ខែតុលា ឆ្នាំ២០២៤ខាងមុខនេះ។

រដ្ឋបាលខេត្ត​ សូមប្រសិទ្ធពរជ័យ បវរសួស្តី មហាប្រសើរ និងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *