(ភ្នំពេញ) ៖ នាថ្ងៃព្រហស្បតិ៍ ១៤កេីត ខែកត្ដិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨
រាជធានីភ្នំពេញ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤
កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមជាមួយសមត្ថកិច្ចចម្រុះ ធ្វើការល្បាត ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ នៅតាមគោលដៅទាំងថ្ងៃទាំងយប់ ក្នុងថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត ដោយទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅ និងស្និទស្នាលពី បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ ដែលមកចូលរួមទស្សនា កំសាន្តសប្បាយផងដែរ។