ព័ត៌មានជាតិ

លោក យឹម យូគង់ អភិបាលស្រុកស៊ីធរកណ្ដាល បានចុះពិនិត្យការដ្ឋានជួសជុលផ្លូវ និងស្ដារប្រឡាយ ចំនួន ០១ ខ្សែ ប្រវែង ៤,០០០ ម៉ែត្រ ស្ថិតនៅភូមិរលាំង ឃុំរំលេច

ស្រុកសុីធរកណ្ដាល: ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ លោក យឹម យូគង់ អភិបាលស្រុកស៊ីធរកណ្ដាលបានចុះពិនិត្យការដ្ឋានជួសជុលផ្លូវ និងស្ដារប្រឡាយ ចំនួន ០១ ខ្សែ ប្រវែង ៤,០០០ ម៉ែត្រ ស្ថិតនៅភូមិរលាំង ឃុំរំលេច ស្រុកស៊ីធរកណ្ដាល។ ដោយមើលឃើញពីការលំបាករបស់ប្រជាកសិករ ដែលកំពុងជួបការលំបាកពីបញ្ហាកង្វះទឹកស្រោចស្រព និងផ្លូវលម្រាប់ដឹកជញ្ជូនកសិផល មានភាពលំបាកខ្លាំង ការចំណាយលើការដឹកជញ្ជូនកសិផលមានតម្លៃថ្លៃ លោកអភិបាលស្រុក បានផ្ដួចផ្ដើម ជួសជុលផ្លូវ និងស្ដារប្រឡាយនេះឡើងវិញ និងបានធ្វើការស្នើសុំទៅលោក ហម ងួន សប្បុរសជននៅរាជធានីភ្នំពេញ ដើម្បីជួយសម្រួលផ្លូវមួយខ្សែនេះ។
ក្រោមការខិតខំប្រឹងប្រែងទំនាក់ទំនង ជារើយៗរបស់លោកអភិបាល លោក ហម ងួន បានយល់ព្រម ដោយបានផ្ដល់ជាគ្រឿងចក្រមួយកំភ្លេរ ហើយអាជ្ញាធរនិងប្រជាពលរដ្ឋ ជាអ្នកចំណាយលើប្រេងឥន្ទៈ សម្រាប់ជួសជុលផ្លូវ មួយខ្សែនេះ ដែលមានប្រវែង ៤,០០០ ម៉ែត្រ ទទឹងខ្នងលើ ៨ ម៉ែត្រ កម្ពស់ ០.៨ ម៉ែត្រ និងស្ដារបឡាយតាមបណ្ដោយផ្លូវ ប្រវែង ៤,០០០ ម៉ែត្រ ទទឹងបាតប្រឡាយ ៥ ម៉ែត្រ ដែលផ្លូវនិងប្រឡាយមួយខ្សែនេះដែរ បម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋ ០៣ ធំៗគឺ៖
១. មានប្រភពទឹកសម្រាប់ស្រោចស្រពដំណាំស្រូវ
២. មានផ្លូវល្អសម្រាប់ធ្វើដំណើទៅមកប្រចាំថ្ងៃ
៣. កាត់បន្ថយចំណាយលើថ្លៃដឹកកសិផលទៅលក់ឱ្យឈ្មួញ (ឈ្មួញអាចចុះទៅទិញកសិកផលពីប្រជាពលរដ្ឋដល់ទីតាំងផលិត)។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *