(កំពង់ចាម) ៖ នៅព្រឹកថ្ងៃសៅរ៍ទី១៥ ខែកុម្ភៈ ឆ្នាំ ២០២៥នេះឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា, ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារសន្និបាតគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា លេីកទី៤៥ អាណត្តិទី៥ និងបូកសរុបលទ្ធផលការងារគណបក្ស និងក្រុមការងារគណបក្សចុះជួយក្រុងកំពង់ចាមប្រចាំឆ្នាំ២០២៤ និងទិសដៅភារកិច្ចឆ្នាំ២០២៥ ស្ថិតនៅទីស្នាក់ការគណបក្សក្រុងកំពង់ចាម។