(កំពង់ចាម) ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញប្រគល់ថវិកាលើកទឹកចិត្តរបស់រដ្ឋបាលខេត្ត ជូនកម្លាំងចុះបំពេញបេសកម្មក្នុងការបង្ក្រាបករណីលួចមានស្ថានទម្ងន់ទោសធ្ងន់ (ប្លន់) កាលពីថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០២៥ ដោយបានចាប់បញ្ជូនជនសង្ស័យទៅកាន់តុលាការ ចាត់ការទៅតាមនីតិវិធីច្បាប់។
