ព័ត៌មានជាតិ

សមត្ថកិច្ចបន្តចុះពិនិត្យស្ថានភាពគ្រោះថ្នាក់ចរាចរណ៍និងជម្រុញការផ្សព្វផ្សាយបញ្ហានេះនៅតាមមូលដ្ឋានស្រុកចំនួន០៤ធ្វើយ៉ាងណាឱ្យស្ថានភាពគ្រោះថ្នាក់ត្រូវបានកាត់បន្ថយ!

(បាត់ដំបង់) ៖ ផ្អែកតាមប្រសាសន៍ណែនាំដឹកនាំរបស់លោកឧត្តម សេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅថ្ងៃទី២៧-២៨ ខែ កុម្ភៈ ឆ្នាំ២០២៥ លោកវរសេនីយ៍ឯក ប៉ូវ វណ្ណឌី ស្នង ការរងផែនការងារនគរបាលសណ្តាប់ធ្នាប់បានដឹកនាំ មន្រ្តីជំនាញក្នុងការិយាល័យនគរបាលចរាចរណ៍ផ្លូវ គោក ចុះត្រួតពិនិ្យត និងពង្រឹងការងារផ្នែកជំនាញសណ្តាប់ធ្នាប់-ចរាចរណ៍ ចំណុះអធិការដ្ឋាននគរ បាលចំនួន ០៤ ស្រុក គឺ ស្រុកបវេល, ស្រុសំពៅលូន , ស្រុកភ្នំព្រឹក និងស្រុកកំរៀង ដោយផ្អែកលើគោលការណ៍ចំនួន០៥គឺ៖
១-ដាក់ទិសដៅបង្កើនការអប់រំ ដល់អ្នកជិះបញ្ច្រាស់ទិសដៅនៅលើផ្លូវក្នុងភូមិសាស្រ្តរបស់ខ្លួន ។
២-ស្នើលោកអធិការជម្រុញឱ្យប៉ុស្តិ៍នគរបាលរដ្ឋ បាលធ្វើវេទិការសាធារណៈ បន្ថែមកាលវិភាគចុះពង្រឹងការអប់រំ ។
៣-ចាត់មន្រ្តីចុះបញ្ជៀតការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនៅតាមសាលា (អនុវិទ្យា ល័យ ,វិទ្យាល័យ និងវត្តអារាម)
៤-បានចុះត្រួតពិនិត្យនិង ណែនាំឱ្យផ្នែកជំនាញពិនិត្យលើចំណុចដែលបង្កគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់ ដែលមិនមានផ្លាកសញ្ញាឱ្យដាក់ផ្លាកសញ្ញាឡើង ។
៥-សូមឱ្យបង្កើនការត្រួតពិនិត្យវាស់ជាតិអាល់ កុល,អាវុធគ្រឿងផ្ទុះគ្រប់ប្រភេទ និងគ្រឿងញៀន ទៅតាមកាលវិភាគថ្ងៃសេស-គូរ ដែលបានកំណត់ ឱ្យបានជាប់ជាប្រចាំ។

សូមជម្រាបជូនថា ដោយសារស្ថានភាពគ្រោះថ្នាក់ដែលបង្កដោយអ្នកប្រើប្រាស់ផ្លូវ កើតមានញឹកញាប់ នៅតាមបណ្តាស្រុក ក្នុងខេត្តបាត់ដំបង ទើបលោកឧត្តមសេនីយ៍ទោ ស្នងការបានដាក់វិធានការដល់ផែន ជំនាញឱ្យសិក្សាលើបញ្ហានេះ ហើយជំនាញត្រូវចុះពង្រឹងដល់មន្រ្តីអនុវត្តការងារនេះនៅមូលដ្ឋាន ដើម្បីលើក គោលការអនុវត្តធ្វើយ៉ាងណាឱ្យអ្នកប្រើប្រាស់ផ្លូវបានយល់ដឹងបន្ថែមកាន់តែច្បាស់ និងឈានទៅកាត់បន្ថយបានករណីគ្រោះថ្នាក់ចរាចរណ៍។

ក្នុងស្ថានភាពចំពោះមុខបែបនេះ ក្នុងនាមស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សូមបងប្អូនប្រជា ពល រដ្ឋ ដែលប្រើប្រាស់ផ្លូវ ចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានត្រឹមត្រូវ ចូរប្រុងប្រយ័ត្នជានិច្ចក្នុងការបញ្ជាយានពិសេសការបត់ត្រឡប់ក្រោយ ការធ្វើចរាចរ ណ៍បញ្ច្រាសទិសដៅ និងចេញពីផ្លូវតូចក្នុងភូមិ ចូលមកគន្លងផ្លូវធំ ដោយមិនបានឈប់ឬបង្អង់ល្បឿន ដែលងាយនិងកើតគ្រោះថ្នាក់ណាស់ ៕ដោយព្រំ ហន!

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *