(ភ្នំពេញ) ៖ នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក ភួង សុភ័ក្រ្ត មេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌចំការមន បានចាត់ក្រុមការងារចុះសួរសុខទុក្ខ លោកអនុសេនីយ៍ទោ ស៊ុន ម៉េន ជំនួយការខណ្ឌ ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា (ហៅពេទ្យ១៧៩)។
ក្នុងឱកាសសួរសុខទុក្ខនោះ ក្រុមការងារ បាននាំយកថវិកាដែលបានមកពីការចូលរួមរបស់ នាយ នាយរង អាវុធហត្ថខណ្ឌ ក្នុងស្មារតីសាមគ្គីភាព ចំនួន ២,០២០,០០០រៀល, ទឹកសុទ្ធ ភេសជ្ជៈ ០៤កេស, មី ០១កេស, ទឹកដោះគោឆៅ ០២យួរ ទៅជូនជាអំណោយសួរសុខទុក្ខផងដែរ៕