ព័ត៌មានជាតិ

ជនបរទេសជាជនជាតិបារាំងអរគុណដល់សមត្ថកិច្ចនគរបាលដែលស្វែងរកសម្ភារៈគាត់ដែលបាត់បង់មកប្រគល់ជូនគាត់វិញ!

(បាត់ដំបង) ៖ សម្ភារៈនិងថវិការបស់ជនបរទេស​ម្នាក់ឈ្មោះ​ Pol​id​ano ភេទប្រុស​ អាយុ​ ៣៣ឆ្នាំ​ បានជ្រុះបាត់ខណៈពេលដែលរូបគាត់កំពុងដេីរទ​ស្សនានៅរម​ណីយដ្ឋានប្រា​សា​ទ​ភ្នំបាណន់។

ករណីនេះកើតឡើងនៅថ្ងៃទី០២ ខែមីនា​ ឆ្នាំ​២០២៥​ វេលាម៉ោង០១និ ង១០នាទី​នៅគោលដៅរមណីយ ដ្ឋានភ្នំបាណន់​ ស្ថិតនៅភូមិបាណន់​ ឃុំកន្ទឺ២​ ស្រុកបាណន់​ ខេត្តបាត់ដំបង​ ខណៈជនបរទេសជាជនជាតិ បារាំង​ខាងលើកំពុងកំសាន្តនៅទីនោះ ក៏ជ្រុះបាត់កាបូបដែលមាន ប៉ាស្ព័រ និងប្រាក់ចំនួន៥០០, ០០ ០រៀល​ ។

តាមយោបល់ដឹកនាំរបស់លោកឧត្តមសនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង​ កម្លាំងនគរបាលការិយាល័យនគរបាលទេសចរណ៍ ដែលមានលោក វរសេនីយ៍ទោ កែវ សុភាព ជានា​យការិយាល័យ​ ដឹកនាំកម្លាំងនគរបាលទេសចរដែលប្រចាំការ នៅ​គោលដៅខាងលេីធ្វេីការស្រាវជ្រាវ​រកឃេីញកាបូបដែលមានប៉ា ស្ព័រនិងប្រាក់ខាងលើប្រគល់ជូនគាត់វិញ។

ជនបទេសលោកPolidanoបានសម្តែងនូវអំ​ណរគុណចំពោះសមត្ថកិច្ចនគរបាលដែលបានស្វែងរកសម្ភារៈដែលគាត់បាត់ប្រគល់ជូនគាត់វិញ៕ដោយព្រំ ហន!

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *