(ភ្នំពេញ) ៖នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៥ លោកវរសេនីយ៍ឯក ឡុង វិចិត្រា មេបញ្ជាការ អាវុធហត្ថខណ្ឌទួលគោក រួមជាមួយកម្លាំងក្រោមឱវាទបាននាំយកថវិកាដែលបានចូលរួមពី នាយ-នាយរង នៃអាវុធហត្ថខណ្ឌ ក្នុងស្មារតីសាមគ្គីភាព សរុបចំនួន ២,៣៩០,០០០រៀល ចូលរួមរំលែកទុក្ធដ៏ក្រៀមក្រំដល់ក្រុមគ្រួសារ លោកវរសេនីយ៍ត្រី ជា សុផា មេបញ្ជាការរង អាវុធហត្ថខណ្ឌទួលគោក ដែលឪពុករបស់លោកទទួលមរណៈភាព ដោយរោគាពាធ និងសូមបួងសួងដល់វិញ្ញាណក្ខន្ធបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡេីយ៕
