ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ឲ្យក្រុមការងារបាញ់ថ្នាំសម្លាប់មូស ក្នុងបរិវេណទីបញ្ជាការ និងតាមបណ្តាមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ ព្រមទាំងមូលដ្ឋានសង្កាត់ព្រែកកំពឹស!

(ភ្នំពេញ) ៖នៅថ្ងៃទី០១ ខែមិនា ឆ្នាំ២០២៥ លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់ឲ្យក្រុមការងារចុះជាបន្តបន្ទាប់ ធ្វើការបាញ់ថ្នាំសម្លាប់មូស ក្នុងបរិវេណអង្គភាព និងតាមបណ្តាមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ ព្រមទាំងកន្លែងដែលមានហានីភ័យខ្ពស់ នៅតាមភូមិសាស្ត្រមួយចំនួនក្នុងមូលដ្ឋានសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ។

ការបាញ់ថ្នាំសម្លាប់មូសនាពេលនេះក្នុងគោលបំណងដើម្បីជួយទប់ស្កាត់ និងការពារការកើតមានករណីជំងឺគ្រុនឈាម ដើម្បីឆ្លើយតបតាមការណែនាំរបស់ក្រសួងសុខាភិបាលផងដែរ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *