ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បើសិនមានជនបរទេស «ចេញ-ចូលដោយសេរី» មែន នោះច្បាស់ជាអ្នកវិភាគមួយចំនួន លើកយកមកវាយប្រហារមិនខាន

(ភ្នំពេញ) ៖ នៅក្នុងពិធីសំណេះសំណាលជាមួយអាចារ្យ អាចារិនីទូទាំងប្រទេសលើកទី៩ចំនួនប្រមាណ១០០០នាក់នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការចេញ-ចូលរបស់ប្រជាជននៅក្នុងតំបន់ត្រីកោណទាំង៣ប្រទេស ត្រូវអនុវត្តន៍តាមច្បាប់ដែលបានឯកភាពគ្នា។ បើសិនចង់ចូលមកប្រទេសកម្ពុជា ត្រូវសុំលិខិតឆ្លងកាត់ធ្វើដំណើរ និងមានរយៈពេលកំណត់ច្បាស់លាស់ផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម បានបញ្ចេញឯកសារស្តីពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម DTA ដោយគ្មានការលាក់លៀមឡើយ ហើយក៏គ្មានចំណុចណាដែលចែងថា «ចេញ-ចូលដោយសេរី» នោះដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា បើសិនជា ឯកសារនោះ មានការចែងថាចេញចូលដោយសេរីមែន ច្បាស់ជាអ្នកវិភាគមួយចំនួននោះ លើកយកមកវាយប្រហារហើយ មិនមែននៅស្ងៀមនោះទេ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *