ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងថា ឆ្លងតាមការវាយតម្លៃរបស់ថ្នាក់ជាតិ ខេត្តកំពង់ចាមទទួលបាន ចំណាត់ថ្នាក់លេខ​ ១ ទាំង ១០៩ឃុំ-សង្កាត់ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព»

(កំពង់ចាម) ៖ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងថា ឆ្លងតាមការពិនិត្យ និងវាយតម្លៃលើ សភាពការណ៍ កិច្ចសហប្រតិបត្តិការបង្ក្រាបបទល្មើស និងលទ្ធផលចាត់ តាំងអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» របស់ថ្នាក់ជាតិ ខេត្តកំពង់ចាម ទទួលបានចំណាត់ថ្នាក់ល្អប្រសើរដូចបណ្ដា ឆ្នាំមុនៗ​ គឺ ឃុំ-សង្កាត់ទទួលបានចំណាត់ថ្នាក់ប្រភេ ទលេខ​ ១ ទាំង ១០៩ឃុំ-សង្កាត់។ ថ្លែងបែបនេះក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥ និងបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ ឆ្នាំ២០២៥ និងទិស ដៅបន្តនៃការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» នាព្រឹកថ្ងៃទី៤ ខែមិនា ឆ្នាំ ២០២៥ ។

ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា ក្នុងឆ្នាំ២០២៤ កន្លងទៅនេះ ដោយមានកិច្ចខិតខំប្រឹងប្រែងរបស់ កងកម្លាំងមានសមត្ថកិច្ច បានចូលរួមទប់ស្កាត់ និង បង្ក្រាបបទល្មើសទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ ក្នុងនោះបទល្មើសមានការថយចុះ រហូតដល់​ ១៣ភាគរយ គួបផ្សំកិច្ចប្រតិបត្តិការ បង្ក្រាបបានកម្រិតខ្ពស់ ៩៧% ធ្វើឱ្យឃុំ-សង្កាត់មាន បទល្មើសមានត្រឹម ៣០ឃុំ-សង្កាត់ និងឃុំ-សង្កាត់ដែលពុំមានបទល្មើស មានចំនួនដល់ទៅ ៧៩ឃុំ- សង្កាត់។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា ចំពោះបទល្មើសគ្រឿងញៀន សមត្ថកិច្ចបង្ក្រាបបានចំនួន ២៥៣លើក ថយចុះចំនួន ៣៣លើក ឃាត់ខ្លួន ៦៣៩នាក់ ថយចុះ ២៦៨នាក់ ចាប់បានយកសារធាតុ ញៀន ប្រភេទក្រាមពណ៌ ស ចំនួន ១.៥០៩កញ្ចប់ ស្មើនឹង ៥គីឡូ ៣២១ក្រាម ព្រមទាំងភស្តុតាង មួយចំនួនទៀត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ ជាមួយគ្នានេះក៏បានបង្ក្រាប សកម្មភាពក្មេងទំនើង ចំនួន ៤០លើក ឃាត់ខ្លួនចំនួន ១៦៧នាក់ ដែលប្រព្រឹត្តបទ ល្មើសព្រហ្មទណ្ឌ បង្កភាពអនាធិបតេយ្យ ។

ជាមួយគ្នានោះឯកឧត្តម អ៊ូច ភា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានស្នើដល់គណៈបញ្ជាការ ឯកភាពរដ្ឋបាលខេត្ត អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់នៃខេត្តកំពង់ចាម ត្រូវ បន្តរួមគ្នាអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល ដើម្បីឱ្យ ប្រជាពលរដ្ឋទទួលបានសេវាសាធារណៈ​ ប្រកបដោយគុណភាព តម្លាភាព បរិយាប័ន្នសង្គម និង រស់នៅប្រកបដោយសុវត្ថិភាព ផាសុកភាព និងសុខដុមរមនាក្នុងសហគមន៍ដែលមានសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម បរិស្ថាន ធនធានធម្មជាតិ និងអនាម័យល្អប្រសើរផងដែរ

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *