(បាត់ដំបង) ៖ នៅព្រឹកថ្ងៃទី០៤ខែ មីនា ឆ្នាំ២០២៥ លោកឧត្តម សេ នីយ៍ទោដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកស្រី គី សុខហួរ ជា ឧត្តមភរិយា អញ្ជេីញជាអធិបតីក្នុងពិធីអប អរ សាទរខួបលើកទី១១៤ ទិវានារីអន្តរជាតិ ៨ មីនា២០ ២៥ ក្រោមប្រធានបទ សិទ្ធ សមភាព និងភាពអង់អាច ចំពោះស្ត្រីនិងក្មេងស្រីគ្រប់រូប។
ចូលរួមក្នុងពីធីនេះ មានលោក លោកស្រីស្នងការរង នាយ នាយរងការិយាល័យជំនាញ មន្រ្តីនគរបាលនារី ស្រ្តីជានិវត្តន៍ជននិងអ្នករៀបចំសោភ័ណ្ឌភាពនៅក្នុងស្នងការដ្ឋាន រួមទាំងមន្រ្តីនគរបាលពាក់ព័ន្ធជាច្រេីនរូបទៀត។
ក្នុងពិធីដ៏មានអត្ថន័យដ៏ជ្រាលជ្រៅនេះលោកស្នងការ
បានប្រគល់បាច់ផ្កាដ៏ស្រស់ស្អាតប្រកបដោយពិដោរដ៏ឈ្ងុយឈ្ងប់ជូនឧត្តមភរិយាជាទីស្រឡាញ់របស់លោក បន្ទាប់ មកលោកបានប្រគល់បាច់ផ្កាជូនលោកស្រីឧត្តមសេនីយ៍ត្រី រស់ ជីវី ស្នងការរងនិងជាប្រធានក្រុម ការងារយេនឌ័រនៃស្នងការដ្ឋានតំណាងនារីក្នុងស្នងការដ្ឋាន រីឯលោកស្នងការរងបានប្រគល់បាច់ផ្កាដ៏ស្រស់ស្អាតជូនឧត្តមភរិយារបស់ខ្លួន ម្តងម្នាក់ៗអមដោយថវិកាដែលឧត្តមភរិយារបស់លោកស្នងការបានឧបត្ថម ។
លោកស្នងការបានប្រគល់ផ្កានិងថវិកាជូនស្រ្តីជានិ វត្តន៍ជននិងអ្នករៀបចំសោភ័ណ្ឌភាពនៅក្នុងស្នងការដ្ឋាន ហើយបន្ទាប់មកលោកស្រី គី សុខហួរ បានប្រគល់ផ្កាដ៏ស្រស់ស្អាតព្រម ទាំងថវិកាដល់នគរ បាលនារីដែលចូលរួមក្នុងពិធីនេះនិងបានថតរូបអនុស្សាវរិយ៍ នៅក្រោយបញ្ចប់កម្មវិធី ក្រោមបរិ យាកាសរីករាយនិងស្និទ្ធស្នាលបំផុត៕