ព័ត៌មានជាតិ

សមាគមនារីកម្ពុជា ដើម្បីសន្តិភាព រៀបចំពីធីសំណេះសំណាលជាមួយប្រធាន អនុប្រធាន សមាជិកាកិត្តិយស និងប្រតិបត្តិ នៃគណៈកម្មការសាខាសមាគមនារីកម្ពុជា អបអរសាទរទិវាអន្តរជាតិនារី ៨មីនា ២០២៥ ខួបលើកទី១១៤ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប»

(ព្រះសីហនុ) ៖ នារសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍខេត្តព្រះសីហនុ រៀបចំពីធីសំណេះសំណាលជាមួយប្រធាន អនុប្រធាន សមាជិកាកិត្តិយស និងប្រតិបត្តិ នៃគណៈកម្មការសាខាសមាគមនារីកម្ពុជា អបអរសាទរទិវាអន្តរជាតិនារី ៨មីនា ២០២៥ ខួបលើកទី១១៤ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប» «For All women and girls:Rights,Equality,Empowerment»ក្រោមអធិបតីភាព ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ។

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍សំណេះសំណាលជាមួយថ្នាក់ដឹកនាំសមាជិកា នៃសមាគមនារី ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រះសីហនុ ក្នុងឱកាសទិវាអន្តរជាតិនារី ៨មីនា ២០២៥ ខួបលើកទី១១៤ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប» “ For All women and girls: Rights, Equality, Empowerment” តាងនាមរដ្ឋបាលខេត្ត និងប្រជាពលរដ្ឋខេត្តព្រះសីហនុ អបអរសាទរទិវាអន្តរជាតិនារី ៨មីនា ២០២៥ ខួបលើកទី១១៤ ដើម្បីគូសបញ្ជាក់ពីសារៈសំខាន់ នៃការទទួលបាន និងអនុវត្តសិទ្ធិការលើកកម្ពស់សមត្ថភាព និងការពង្រឹងភាពអង់អាចចំពោះស្រ្តី និងក្មេងស្រីគ្រប់រូបនៅកម្ពុជា។ ផ្តោតសំខាន់អត្ថប្រយោជន៍ពីភាគលាភយេនឌ័រជូនគ្រួសារ សហគមន៍ ជំរុញកំណើរការអភិវឌ្ឍសេដ្ឋកិច្ច និងលើកកម្ពស់សុខុមាលភាពសង្គម។

ឯកឧត្តម អភិបាលខេត្ត បានកោតសរសើរ និងវាយតម្លៃចំពោះថ្នាក់ដឹកនាំ សមាជិកាគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត ខិតខំយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ក្នុងការបំពេញតួនាទីភារកិច្ច ជំរុញការអនុវត្តក្នុងបេសកកម្មដ៏ថ្លៃថ្លា ដើម្បីស្រ្តី និងក្មេងស្រីទទួលនូវកិច្ចការពារសិទ្ធិ និងផលប្រយោជន៍ តាមរយៈការទទួលស្គាល់ការផ្ដល់តម្លៃចាត់ទុកស្ត្រី ក្មេងស្រីជាមូលធនមនុស្សដ៏សំខាន់ក្នុងការអភិវឌ្ឍគ្រួសារ និងសង្គម ផ្ដល់ឱកាសឱ្យពួកគេចូលរួមប្រកបដោយសមភាព និងសមធម៌នៅគ្រប់ការងារគ្រប់វិស័យ។ រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តលើកកម្ពស់សមភាពយេនឌ័រ តាមរយៈការបង្កើនបង្កើនភាពអង់អាចលើស្រ្តីក្នុងវិស័យសេដ្ឋកិច្ច វិស័យអប់រំ សុខភាព និងតួនាទីជាអ្នកដឹកនាំបង្កលក្ខណៈអំណោយផលដល់ស្រ្តីក្នុងការប្រើប្រាស់សិទ្ធិលើការសម្រេចចិត្តអំពីគ្រួសារ កាត់បន្ថយភាពងាយរងគ្រោះ និងអំពើហិង្សាទាក់ទងនឹងយេនឌ័រលើស្រ្តី និងក្មេងស្រី។ ក្នុងផែនការយុទ្ធសាស្ត្រនារីរតនៈទី៦ ឆ្នាំ២០២៤-២០២៨ បានដាក់ចេញនូវអភិក្រមបរិវត្តកម្មយេនឌ័រ ដោយផ្តោតលើការពង្រឹងយន្តការបញ្ជ្រាបយេនឌ័រនៅគ្រប់កម្រិត ការធ្វើស្ថាប័នីយកម្មថវិកា ឆ្លើយតបយេនឌ័រ ការពង្រឹងភាពជាអ្នកដឹកនាំរបស់ស្រ្តី និងក្មេងស្រី ពង្រឹងការតាមដានត្រួតពិនិត្យ និងវាយតម្លៃ។ រាជរដ្ឋាភិបាលបន្តទប់ស្កាត់រាល់ទម្រង់ នៃអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងពង្រឹងភាពអង់អាចដល់ស្រ្តី និងក្មេងស្រីតាមរយៈកម្មវិធី និងយុទ្ធសាស្ត្រអាទិភាពដូចខាងក្រោម៖
-លើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងទប់ស្កាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រ
-អនុវត្តរបៀបវារៈនិងផែនការសកម្មភាពជាតិ ស្ដីពីស្ត្រីសន្តិភាព និងសន្តិសុខ
-លើកកម្ពស់កិច្ចគាំពារសង្គមឆ្លើយតបនឹងយេនឌ័រ ការងារសមរម្យ និងកន្លែងដែលមានមេត្រីភាពសម្រាប់ស្ត្រី និងការថែ ទាំសុខភាពឆ្ពោះទៅកម្មវិធីគ្របដណ្តប់ជាសកលសំដៅធានាឱ្យប្រជាពលរដ្ឋគ្រប់រូបទទួលបានដោយសមធម៌។
-ពង្រឹងភាពអង់អាចដល់ស្រ្ដីក្នុងសេដ្ឋកិច្ចឌីជីថល សហគ្រិនភាព ការអភិវឌ្ឍជំនាញ សេដ្ឋកិច្ច សុខុមាលភាព ព្រមទាំងភាពជាអ្នកដឹកនាំ និងអភិបាលកិច្ចប្រកបដោយបរិយាបន្ន។ ឆ្លើយតបទៅនឹងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងសិទ្ធិរបស់ស្រ្តី និងក្មេងស្រី។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *