ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម អញ្ជើញសម្ពោធឆ្លងព្រះវិហារថ្មី និងសមិទ្ធផលនានា ក្នុងវត្តកែវបូព្រឹក្ស (វត្តត្នោតអូរឡេង) ស្រុកស្រីសន្ធរ

(កំពង់ចាម) ៖ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងថា មានជំនឿ ជឿជាក់ទើបពុទ្ធបរិស័ទយើង ចូលរួមធ្វើបុណ្យ ដើម្បីកសាងសមិទ្ធផលផ្សេងៗ ដូច្នេះសូមឱ្យគណៈ កម្មការអាចារ្យវត្ត និងគណៈសង្ឃទាំងអស់ ត្រូវមានសាមគ្គីភាពផ្ទៃក្នុង ដើម្បីឱ្យបងប្អូនប្រជា ពលរដ្ឋ មានជំនឿទុកចិត្ត ក្នុងការចូលរួមអភិវឌ្ឍន៍កសាងសមិទ្ធផលថ្មីៗ បន្តទៀត ។ ថ្លែងក្រើនរំលឹ កបែបនេះក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា ពុទ្ធាភិសេក សម្ពោធឆ្លងសមិទ្ធផលនានា ក្នុងវត្តកែវបូ ព្រឹក្ស (វត្តត្នោតអូរឡេង) ស្ថិតក្នុងឃុំព្រែករំដេង ស្រុកស្រីសន្ធរ នាព្រឹកថ្ងៃទី១០ ខែមិនា ឆ្នាំ២០២៥ ។

ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា ព្រះវិហារថ្មី និង សមិទ្ធផលនានា ដែលអាចកសាងទៅបាននេះ គឺសបញ្ជាក់ឱ្យឃើញពីការរីកចម្រើននៃសេដ្ឋកិច្ច ជាតិ ក៏ដូចជាបង្ហាញអំពីប្រាក់ចំណូលរបស់ប្រជាពលរដ្ឋមានការកើនឡើង ទើបមានការរួមសាមគ្គី គ្នា កសាងជាសមិទ្ធផលនេះឡើង ដើម្បីបម្រើលើវិស័យព្រះពុទ្ធសាសនា ក៏ដូចជាទីកន្លែងសម្រាប់ ពុទ្ធបរិស័ទជួបជុំ កសាង នូវផលបុណ្យកុសលរៀងៗខ្លួន តាមរយៈការប្រារព្ធពិធីសាសនាផ្សេងៗ ក្នុងវត្តអារាមនេះ ។

ឯកឧត្តមអភិបាលខេត្ត បានសង្កត់ធ្ងន់ថា ស្របពេលវិស័យអាណាចក្រ កំពុងតែបោះជំហាន រីក ចម្រើនលើគ្រប់វិស័យ ដូច្នេះវិស័យពុទ្ធចក្រ ក៏កំពុងតែមានការរីកចម្រើនទៅមុខឥតឈប់ឈរ ផងដែរ ពីព្រោះថាបច្ចុប្បន្ននេះ ការសាងសង់ព្រះវិហារថ្មី គឺត្រូវការប្រើប្រាស់ថវិកាជាច្រើន។ ពោលគឺវិស័យអាណាចក្រមានការរីកចម្រើន ទើបធ្វើឱ្យប្រជាពលរដ្ឋ អាចមានលទ្ធភាព មាន ធនធានក្នុងការចូលរួម ជាបច្ច័យ ដើម្បីកសាង នូវសមិទ្ធផលនានាក្នុងវត្តអារាម ជាពិសេសគឺការ កសាងនូវព្រះវិហារថ្មី ក្នុងវត្តនេះតែម្តង រួមនឹងសមិទ្ធផលផ្សេងៗ ចំនួន៩មុខទៀត ដែលត្រូវប្រើ ប្រាស់បច្ច័យសរុប ១,៣០៧,៤០០ដុល្លារ ។

ជាមួយគ្នានោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋ សូមជំរុញកូនចៅឱ្យខិតខំសិក្សារៀនសូត្រ និងអប់រំកូនចៅកុំឱ្យសេពគប់មិត្តមិនល្អ ជា ក្រុមបងតូច បងធំ ឬបញ្ហាគ្រឿងញៀនជាដើម ហើយត្រូវគោរពច្បាប់ចរាចរឱ្យបានខ្ជាប់ខ្ជួនផងដែរ​ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *