ព័ត៌មានជាតិ

ផ្ទេរទណ្ឌិតចំនួន១៧៨នាក់ ពីពន្ធនាគារខេត្តកំពង់ស្ពឺ ទៅកាន់មណ្ឌលអប់រំកែប្រែទី៤ ក្នុងខេត្តពោធិ័សាត់ ដោយសារតែភាពចង្អៀតណែន

(​ភ្នំពេញ) ៖ ទណ្ឌិត​ចំនួន​១៧៨​នាក់ ត្រូវ​បាន​អគ្គនាយកដ្ឋាន​ពន្ធនាគារ​សហការ​ជាមួយ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ រួម​គ្នា​ជាមួយនឹង​អាជ្ញាធរ​ខេត្ត​ស្នងការដ្ឋាន សមត្ថកិច្ច​ពាក់ព័ន្ធ​ផ្ទេរ​ពី​ពន្ធនាគារ​ខេត្តកំពង់ស្ពឺ ទៅ​កាន់​មណ្ឌល​អប់រំ​កែប្រែ​ទី​៤ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន ។

ការ​ផ្ទេរ​ទណ្ឌិត​នេះ​ធ្វើ​ឡើង កាលពី​ព្រឹក​ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០២៥ ។ នេះ​បើ​តាម​ផេ​ក​អគ្គនាយកដ្ឋាន​ពន្ធនាគារ ដែល​បាន​បង្ហោះ​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០២៥​នេះ ។

តាម​អគ្គនាយកដ្ឋាន​ពន្ធនាគារ បាន​ឲ្យ​ដឹង​ថា ដោយ​បានការ​អនុញ្ញាត​ជា​គោលការណ៍​ដ៏​ខ្ពង់ខ្ពស់​ពី​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋ​ម​ន្រី្ត​ក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋាន​ពន្ធនាគារ សហការ​ជាមួយ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ រួម​គ្នា​ជាមួយនឹង​អាជ្ញាធរ​ខេត្ត ស្នងការដ្ឋាន សមត្ថកិច្ច​ពាក់ព័ន្ធ​គ្រប់​ជាន់ថ្នាក់​របស់​ខេត្តកំពង់ស្ពឺ ខេត្តកណ្តាល ខេត្តកំពង់ឆ្នាំង និង​ខេត្តពោធិ៍សាត់ បាន​ធ្វើការ​ផ្ទេរ និង​ដឹក​ជញ្ជូន​ជន​ជាប់​ឃុំ​ចំនួន​១៧៨​នាក់​ពី​ពន្ធនាគារ​ខេត្តកំពង់ស្ពឺ​ដែល​មាន​ភាព​ចង្អៀត​ណែន ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៤ ស្ថិត​ក្នុង​ខេត្តពោធិ៍សាត់ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន ។

ការ​ផ្ទេរ​ទណ្ឌិត​នេះ ក្រោម​ការ​ចុះ​អនុវត្តន៍​បញ្ជា​ផ្ទាល់​ដោយ​ឯកឧត្តម ឧត្តម អគ្គានុរក្ស​ថ្នាក់​លេខ​១ មាន ថា​វរិ​ន្ធ ប្រធាន​នាយកដ្ឋាន​សន្តិសុខ​ពន្ធនាគារ ប្រកបដោយ​សុវត្ថិភាព ។ នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០២៥ ៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *