មណ្ឌលគិរី៖ នារសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ ព្រះអង្គធម្មវនវាសីបណ្ឌិតចន្ទ មុនី បានបន្តនិមន្តទស្សនកិច្ចនៅខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ក្នុងភូមិសាស្រ្តស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ក្នុងដំណើរនិមន្តទស្សនកិច្ចរបស់ព្រះអង្គទៅជួបពុទ្ធបរិស័ទ ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី នៅតាមបន្ទាត់ខ្សែព្រំដែនតំបន់ CLV។
ព្រះអង្គបានបញ្ជាក់ អំពីគោលបំណងនៃដំណើរនិមន្តទស្សនកិច្ចនេះ គឺដើម្បីចូលរួមដោះស្រាយមន្ទិលសង្ស័យដើម្បីធ្វើអោយប្រាកដប្រជាជុំវិញរឿងបាត់បង់ទឹកដីដោយសារកិច្ចព្រមព្រៀង តំបន់អភិវឌ្ឍន៍ជាមួយវៀតណាមនិងឡាវ ។