(បាត់ដំបង) ៖ នៅព្រឹកថ្ងៃទី០៧ខែ កញ្ញាឆ្នាំ ២០២៤ លោកឧត្ត មសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររបស់អធិការដ្ឋាននគរបាលក្រុងបាត់ដំបងនិងលើកយោបល់ណែនាំបន្ថែមដល់ ថ្នាក់ដឹកនាំនិងមន្រ្តីនគរបាល នៅអង្គភាពនេះ ធ្វើយ៉ាងណារក្សាអោយកាន់តែប្រសើរឡើងថែមទៀតនូវ សន្តិសុខ សុវត្ថិភាពនិងសណ្តាប់ធ្នាប់សង្គម ជូន ប្រជាពលរដ្ឋ ភ្ញៀវជាតិ ភ្ញៀវអន្តរជាតិ រួមទាំងអ្នកវិនិយោគ ដែលមានវត្តមានក្នុងភូមិសាស្រ្តទទួល ខុសត្រូវ ។
កិច្ចប្រជុំនេះមានការចូលរួមពីលោកស្នងការរងទទួលបន្ទុកដឹកនាំលោកអធិការ, លោក.លោកស្រីអធិការរង, លោកនាយ-នាយរងផ្នែក, លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលចំណុះទាំង ១០សង្កាត់ និងកម្លាំងពាក់ព័ន្ធជាច្រើនទៀត៕ដោយ ព្រំ ហន!