ព័ត៌មានជាតិ

(គណៈកម្មការទី៧) នៃព្រឹទ្ធសភា បានអញ្ជើញបំពេញបេសកកម្ម ដើម្បីចុះសិក្សាឈ្វេងយល់អំពីវឌ្ឍនភាពការងារ បញ្ហាប្រឈម និងទិសដៅបន្តរបស់រដ្ឋបាលខេត្ត និងមន្ទីរដែលពាក់ព័ន្ធទៅនិងសមត្ថកិច្ចរបស់គណៈកម្មការទី៧ នៅក្នុងខេត្តព្រៃវែង

(ព្រៃវែង) ៖ រសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណ: អភិបាលខេត្តព្រៃវែង និងលោល ឡុង ថាត សមាជិកក្រុមប្រឹក្សាខេត្ត តំណាង លោក ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត បានទទួលវត្តមានដ៏ខ្ពង់ខ្ពស់របស់គណៈកម្មាធិការទី៧ នៃព្រឹទ្ធសភា ដឹកនាំដោយ ឯកឧត្តម ម៉ាន់ ឈឿន ប្រធានប្រតិភូគណៈកម្មការអប់រំ យុវជន និងកីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ (គណៈកម្មការទី៧) នៃព្រឹទ្ធសភា បានអញ្ជើញបំពេញបេសកកម្ម ដើម្បីចុះសិក្សាឈ្វេងយល់អំពីវឌ្ឍនភាពការងារ បញ្ហាប្រឈម និងទិសដៅបន្តរបស់រដ្ឋបាលខេត្ត និងមន្ទីរដែលពាក់ព័ន្ធទៅនិងសមត្ថកិច្ចរបស់គណៈកម្មការទី៧ នៅក្នុងខេត្តព្រៃវែង ដែលប្រព្រឹត្តទៅនៅសាលប្រជុំពហុបំណង «B» សាលាខេត្តព្រៃវែង។

ដោយមានការអញ្ជើញចូលរួមពី៖ ឯកឧត្តមប្រតិភូអមដំណើរ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ នាយកទីចាត់ការអន្តរវិស័យសាលាខេត្ត នាយកទីចាត់ការរដ្ឋបាលសាលាខេត្ត។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *