ព័ត៌មានជាតិ

កិច្ចប្រជុំត្រួត ពិនិត្យវឌ្ឍនភាពការងាររបស់សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តបាត់ដំបង

(បាត់ដំបង) ៖ ព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្នាក់ការស មាគមអតីតយុទ្ធជនកម្ពុជា ខេត្តបាត់ដំបង លោកឧត្តម សេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាតើដំបង និងជាប្រធាន ស.អ.ក ខេត្ត បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំត្រួត ពិនិត្យវឌ្ឍនភាពការងាររបស់សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តបាត់ដំបង ។

ពិធីនេះស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ។

អមដំណើរដោយ ឯកឧត្តម ប្រតិភូអមដំណើរ និង ឯកឧត្តម ផេង សិទ្ធី អភិបាលរង នៃគណៈអភិ បាលខេត្ត និងជាអនុប្រធានកិត្តិយស ស.អ.ក ខេត្តតំណាង ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិ បាលខេត្ត និងជាប្រធានកិត្តិយស ស.អ.ក ខេត្ត។

ក្នុងនោះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់
លោកប្រធានមន្ទីរ-អង្គភាព និងជាអនុប្រធាន ស.អ. ក ខេត្ត លោកប្រធាន-អនុប្រធាន និងសមាជិកលេខាធិការដ្ឋាន ស.អ.ខេត្ត ផងដែរ៕ដោយព្រំ ហន!

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *