ខេត្តឧត្តរមានជ័យ : ដើម្បីរិតចំណងសម្ព័ន្ធុមេត្រីភាពរវាងរដ្ឋបាលខេត្តកំពង់ចាម និងកងទ័ពជួរមុខ ដែលកំពុងបំពេញកាតព្វកិច្ចដ៏ឧត្តុងឧត្តមក្នុងការការពារបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជាឱ្យបានគង់វង្ស ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃសៅរ៍ ៤រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំង នៃកងពលតូចអន្តរាគមន៍លេខ៦ និងសម្ពោធអគារមន្ទីរពេទ្យ និងបរិក្ខាពេទ្យបដែល ជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម អ៊ុន ចាន់ដា និងលោកជំទាវ ស្ថិតនៅក្នុងបរិវេណកងពលតូចអន្តរាគមន៍លេខ៦ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បាននាំយកនូវគ្រឿងឧបភោគបរិភោគ រួមនិងថវិកាមួយចំនួន ជូនឧបត្ថមដល់កងពល និងវីរៈកងទ័ពទាំងអស់ចំណុះឲ្យកងពលតូចអន្តរាគមន៍លេខ៦ ដើម្បីជាការលើកទឹកចិត្ត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៤ នេះ។