(កំពង់ឆ្នាំង) ៖ លោក លី ឡា នាយខណ្ឌរដ្ធលជលផលខេត្តកំពង់ឆ្នាំង សូមគោរពរាយការណ៍ជូន ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តនិងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត៖ ថ្ងៃព្រហស្បតិ៍ ០៩ ខែ ភទ្របទ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ ២០២៤ សកម្មភាពការងាររបស់ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងរួមមាន៖
+ដឹកនាំដោយលោក អ៊ូ សោភ័ណ នាយរងខណ្ឌ កម្លាំងសរុប០៥នាក់ មធ្យោបាយចំនួន០១គ្រឿង បានចុះត្រួតពិនិត្យនិងបង្ក្រាបបទល្មើសប្រទះឃើញរបាំងស្បៃមុង នៅចំណុចត្រពាំងថ្លុកត្រាវ ភូមិសេះស្លាប់ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ បន្ទាប់មកសមត្ថកិច្ចយើងបានឯកភាពគ្នារុះរើនិងបំផ្លាញចោលនៅនិងកន្លែង។
+សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកជលគិរី សហគមន៍នេសាទភូមិព្រែកឆ្ដោ សហគមន៍នេសាទភូមិថ្មី សហគមន៍នេសាទអន្លង់មេត្រីសែនជ័យ ដឹកនាំដោយលោក ម៉ុត ម៉េង អភិបាលរងស្រុកជលគិរី កម្លាំងចូលរួមសរុប ១៥ នាក់ និងមធ្យោបាយកាណូត ៤ គ្រឿង បានចុះប្រតិបត្តិការប្រទះឃើញការធ្វើនេសាទដោយឧបករណ៍នេសាទលូសាច់អួន នៅក្នុងដែននេសាទ ចំណុច ក្រោយភូមិឬស្សីដង្គួច ភូមិ ឬស្សីបង្អួច,ចំណុចស្វាស្លាប់ ភូមិ កំពង់បាស្រូវ ឃុំ ជលសា ស្រុក ជលគិរី ខេត្ត កំពង់ឆ្នាំង ដែលខុសទៅនឹងច្បាប់ស្តីពីជលផល ។
ក្នុងនោះសមត្ថកិច្ចយើងបានឯកភាពគ្នា ធ្វើការរុះរើនិងបំផ្លាញវត្ថុតាងចោលសរុប ចំនួន២ ករណី នៅហ្នឹងកន្លែង រួមមាន៖
-របាំងសាច់អួនចំនួន០១ករណី ស្មើនឹង ០៣ កន្លែង ប្រវែង ៥៥០ ម លូសាច់អួន ចំនួន ០៦ គ្រឿង បង្គោល ចំនួន ២០០ ដើម
-រុះរើរបាំងស្បៃមុង០១ករណី ស្មើនិង០៧កន្លែង ប្រវែង២៥០ម៉ែត្រ លបលូចំនួន០៧ មាត់ បង្កោលចំនួន១២០ដើម ត្រីចម្រុះចំនួន២៥គីឡូក្រាមចាក់លែងទៅក្នុងដែននេសាទ។
សូម ឯកឧត្ដមមេត្តាជ្រាបជាសេចក្តីរាយការណ៍។