ព័ត៌មានជាតិ

រដ្ធបាលខេត្តព្រៃវែង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ឧកញ៉ា ជឹម សុខ និងលោកជំទាវ ដែលបានឧបត្ថម្ភទឹកប្រាក់ (ប្រាំពាន់ដុល្លារសហរដ្ឋអាមេរិកគត់) ជូនដល់រដ្ឋបាលខេត្ត ដើម្បីគាំទ្រការរៀបចំព្រឹត្តិការណ៍ប្រណាំងទូក ង ខេត្តព្រៃវែង ឆ្នាំ២០២៤

ខេត្តព្រៃវែង :ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណ:អភិបាលខេត្តព្រៃវែង នៅថ្ងៃទី៩ ខែតុលា  ឆ្នាំ២០២៤ រដ្ឋបាលខេត្តព្រៃវែង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ឧកញ៉ា ជឹម សុខ សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានសភាពាណិជ្ជកម្មខេត្តព្រៃវែង និងលោកជំទាវ ដែលបានឧបត្ថម្ភទឹកប្រាក់ $៥,០០០ (ប្រាំពាន់ដុល្លារសហរដ្ឋអាមេរិកគត់) ជូនដល់រដ្ឋបាលខេត្តព្រៃវែង ដើម្បីគាំទ្រការរៀបចំព្រឹត្តិការណ៍ប្រណាំងទូក ង ខេត្តព្រៃវែង ឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៦-១៧ ខែតុលា ឆ្នាំ២០២៤។

រដ្ឋបាលខេត្ត​ សូមប្រសិទ្ធពរជ័យ បវរសួស្តី មហាប្រសើរ និងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *