ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម សូមបង្កើនស្មារតីប្រុងប្រយ័ត្នជានិច្ចចំពោះគ្រោះអគ្គីភ័យតាមផ្ទះសម្បែង កន្លែងធ្វើការនានា!

(កំពង់ចាម) ៖ ក្មុងពិធីប្រារព្ធទិវាជាតិបង្ការ និងពន្លត់អគ្គិភ័យ លើកទី៨ នៅព្រឹកថ្ងៃពុធ ១២កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០២៤ ឯកឧត្តម​ អ៊ុន​ ចាន់ដា​​ អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នងទិវាជាតិបង្ការ និងពន្លត់អគ្គិភ័យ លើកទី៨ ដដែលធ្វើឡើងនៅព្រលានយន្តហោះស្ថិតក្នុងស្រុកកំពង់សៀម​​​ ដោយការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុងស្រុក លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

ថ្លែងក្នុង​ឱកាស​នោះ​​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម​ បានអំពាវនាវសូម​ឱ្យ​បងប្អូនប្រជាពលរដ្ឋគ្រប់រូប ត្រូវមានស្មារត​ប្រុងប្រយ័ត្ន​ខ្ពស់​ ក្នុងការចូមរួម បង្ការទប់ស្កាត់​គ្រោះ​អគ្គីភ័យ​ ព្រោះការងារបង្ការទប់ស្កាត់គ្រោះ​អគ្គីភ័យ​មិន​មែន​ជា​កាតព្វកិច្ច​ របស់នណា​ម្នាក់​នោះទេ ប៉ុន្តែវាគឺជាកាតព្វកិច្ច​របស់​យេីង​ទាំង​អស់​គ្នា​ ដូច្នេះ​នៅគ្រប់លំនៅដ្ឋានរបស់បងប្អូនទាំងអស់គ្នា គួរ​តែ​មាន​ឧបករណ៍​បង្ការ​ ពន្លត់​អគ្គីភ័យ និងត្រូវត្រៀមឧបករណ៍សម្ភារៈ​សាមញ្ញៗ​ មាន​ដូចជា​ភួយ​ ខ្សាច់​ មាន​ទឹក​បំរុងទុកពេញពាង​ បេី​មាន​ទុយយោ​ទឹក​ ម៉ូទ័រ​បូម​ទឹក​ ម៉ាស៊ីនបូមបាញ់ទឹក​កាន់តែ​ប្រសើរ​ សម្រាប់ពេលដែលមានភ្លេីងឆេះគ្រាដំបូង។ ​

ជាមួយគ្នានោះ​ ឯកឧត្តមអភិបាលខេត្ត​ ក៏បាន​សង្កត់​ធ្ងន់​ឱ្យ​មាន​ការប្រុងប្រយ័ត្ននូវបញ្ហាភ្លើងផ្សែង តាមរយៈការប្រើប្រាស់ភ្លើង ចង្ក្រាន ការដុតទៀន ធូប ចរន្តអគ្គិសនី ជាតិគីមី ឧស្ម័នផ្ទុះ (ចង្ក្រានហ្គាស និងកំប៉ុងហ្គាស) ជាដើម ។ ជា​ពិសេស​ត្រូវ​ពិនិត្យ​មេីល​ប្រព័ន្ធ​បច្ចេកទេស​ ខ្សែ​បណ្តាញ​អគ្គិសនី​ផងដែរ​។
អភិបាលខេត្ត​កំពង់ចាម​ ជម្រុញដល់គ្រប់សាលារៀន​ ត្រូវ​បង្ហាត់​បង្រៀន​ ឱ្យ​សិស្សានុសិស្ស បានយល់ដឹង អំពី​វិធីបង្ការ ពន្លត់អគ្គីភ័យ និងសង្គ្រោះជនរងគ្រោះដោយ​អគ្គីភ័យ​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។