ព័ត៌មានជាតិ

តើការបេីកបរក្រោមឥទ្ធិពលគ្រឿងញៀនបែបនេះ​ នឹងមានអ្វីកេីត​ ឡេីងនៅពេលខាងមុខ?

(បាត់ដំបង) ៖ អ្នកបើកបរក្រោមឥទ្ធិពលនៃគ្រឿងញៀនចំនួន ០៤ នាក់ ប្រុសក្នុង​នោះអ្នកបើកបរម៉ូតូ ០២នាក់ អ្នករួមដំណើរ ០២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនរៀបចំសំណុំបញ្ជូនទៅអនុវត្តតាមច្បាប់នាថ្ងៃទី២៧ខែ​កុម្ភៈ​ឆ្នាំ​២០២៤នេះ។

ការអនុវត្តបែបនេះគឺស្របតាម​យោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ លោកវរសេ នីយ៍ឯក​ សុខ​ និមល​ ស្នងការរងផែនការងារ​ប្រឆាំងគ្រឿងញៀន​ បានដឹកនាំកម្លាំងក្នុងផែនសហការជាមួយកម្លាំងកងរាជអាវុធហត្ថនិងកម្លាំងនគរបាលស្រុកកំរៀងបានចះុអនុវត្តត្រួតពិនិត្យ ចល័តបង្ការទប់ស្កាត់ និងបង្ក្រាបទល្មើសគ្រឿងញៀន និងសារធាតុគីមីផ្សំគ្រឿងញៀនខុសច្បាប់ នៅចំណុចផ្លូវលេខ ៥៩ ភូមិដូង ឃុំ បឹងរាំង ស្រុកកំរៀង ខេត្តបាត់ ដំបង ក្នុងនោះពិនិត្យលេី៖
-រថយន្ត សរុបចំនួន ១៤៨ គ្រឿង មនុស្ស២០១នាក់ស្រី៦០
-ម៉ូតូចំនួន ៣៥គ្រឿង មនុស្ស៣៨នាក់ស្រី០៣នាក់ ។

បានធ្វើតេស្តស្វែងរកសារធាតុ ញៀន ក្នុងទឹកនោមចំពោះអ្នកបើករថយន្ត និងអ្នកបើកបរម៉ូតូសរុប ១១២នាក់(ប្រើប្រាស់តេស្តចំនួន ១១២តេស្ត) ក្នុងនោះសមត្ថកិច្ចបាន រកឃើញអ្នកផ្ទុកសារធាតុញៀនដូចខាងលេី៕ដោយព្រំ ហន!

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។