ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង បានអនុញ្ញាតឲ្យ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព ស្ថានទូតសាធារណរដ្ឋឥណ្ឌូនេសុី ប្រចាំកម្ពុជា និងសហការី ជួបសម្ដែងការគួរសម និងពិភាក្សាការងារ

(ព្រៃវែង) ៖ នាព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង បានអនុញ្ញាតឲ្យ ឯកឧត្តមបណ្ឌិត Santo Darmosumarto ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព ស្ថានទូតសាធារណរដ្ឋឥណ្ឌូនេសុី ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅសាលាខេត្តព្រៃវែង។

ក្រោយពីបញ្ចប់ជំនួប ឯកឧត្តមអភិបាលខេត្ត និងឯកឧត្តមបណ្ឌិត Santo Darmosumarto និងសហការី បានអញ្ជើញទៅទស្សនកិច្ចនៅទីតាំងមួយចំនួន ដើម្បីស្វែងយល់ពីកិច្ចសហប្រតិបត្តិការអាជីវកម្ម និងវិនិយោគ ក្នុងខេត្តព្រៃវែង រួមមាន÷
១-ទស្សនាសង្វាក់ផលិតកម្មនៅរោងម៉ាស៊ីនកិនស្រូវ ស្រុកស្វាយអន្ទរ
២-ទស្សនាចម្ការអំពៅ ស្ថិតនៅភូមិធ្នង់ ឃុំជាខ្លាង ស្រុកស្វាយអន្ទរ
៣-កសិដ្ឋានវារីវប្បកម្ម ស្ថិតនៅភូមិចាក់ខ្លាញ់ ឃុំពាមរក៍ ស្រុកពាមរក៍។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។