ព័ត៌មានជាតិ

រដ្ធបាលខេត្តព្រៃវែង បានទទួលអំណោយ របស់ ឯកឧត្តមបណ្ដិត ងិន បាណាល់ ប្រធានក្រុមការងាអភិវឌ្ឃយុវជន ក្នុងខេត្ត

(ខេត្តព្រៃវែង) ព្រឹកថ្ងៃទី២៦ ខែមីនា គណៈកម្មការបង្ការ និងទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ ខេត្តព្រៃវែង បានទទួលនូវអំណោយ របស់ឯកឧត្តមបណ្ឌិត ងិន បាណាល់ ប្រធានក្រុមការងារឣភិវឌ្ឍយុវជនខេត្តព្រៃវែង ក្នុងនោះសម្ភារ: រួមមាន : ទឹកឣាល់កុល ៣០កាន ស្មេីនឹង ៩០០លីត ម៉ាស់ ៤កេសធំ និងទឹកបរិសុទ្ធឋានសួគ៌បូកគោ២០០កេស។

ក្នុងនាមរដ្ឋបាលខេត្តព្រៃវែង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមបណ្ឌិត ងិន បាណាល់ និងក្រុមការងារ សូមមានសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ច និងសុខសុវត្ថិភាពពេលធ្វើដំណើរ ជាពិសេសសូមអោយឃ្លាតចាកឆ្ងាយ ពីជម្ងឺដ៏កាចសាហាវ COVID-19 និងសូមអោយក្រុមគ្រួសាររបស់ឯកឧត្តមបណ្ឌិត ទទួលបាននូវពុទ្ធពរទាំង ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។